គ្រីមលាបមុខសម្រាប់ស្បែកខ្លាញ់ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ នៅពេលដែលតម្រូវការក្នុងការដោះស្រាយបញ្ហាស្បែកខ្លាញ់របស់ស្ត្រីកាន់តែមានសារៈសំខាន់។ គ្មាននរណាម្នាក់ចង់មានស្បែកខ្លាញ់ទេ មើលទៅស្បែកពោពេញទៅដោយខ្លាញ់រលើប ធ្វើអោយស្បែកស្រអាប់ខ្វះភាពភ្លឺថ្លា។
ដូច្នេះហើយ ការថែបំប៉នស្បែកសសម្រាប់ស្បែកខ្លាញ់គឺមានសារៈសំខាន់ជាងស្បែកផ្សេងទៀត ដោយសារត្រូវការជ្រើសរើសផលិតផលឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការស្ទះរន្ធញើស ស្បែកពិបាកក្នុងការគ្រប់គ្រងជាតិខ្លាញ់នឹងបណ្ដាលអោយស្បែកបញ្ចេញខ្លាញ់កាន់តែច្រើនថែមទៀត។ ហើយរាល់វិធីជ្រើសរើសឡេលាបមុខសម្រាប់ស្បែកខ្លាញ់ នឹងត្រូវបានបង្ហាញ ក្នុងអត្ថបទនេះ សូមអាន សូមអញ្ជើញអ្នកទាំងគ្នាតាមដាននិងស្វែងយល់ទាំងអស់គ្នាណា!
ស្បែកមុខខ្លាញ់ និងបញ្ហាទូទៅ
ការមានស្បែកខ្លាញ់នាំមកនូវបញ្ហាជាច្រើនក្នុងការរស់នៅរបស់ស្ត្រីគ្រប់រូប។

ក្រៅពីបញ្ហាដែលបានរៀបរាប់ខាងលើ ស្បែកមានខ្លាញ់ច្រើនមួយផ្នែកមកពីខ្វះជាតិសំណើម។ពេលស្បែកមិនមានសំណើមគ្រប់គ្រាន់ ដែលនឹងធ្វើឱ្យស្បែកផលិតចេញខ្លាញ់បន្ថែមដោយស្វ័យប្រវត្តិដើម្បីបំពេញការខ្វះជាតិទឹក។ ដូច្នេះកត្តាផ្ដល់សំណើមអោយស្បែកគឺចាំបាត់ណាស់ ពេលអ្នកជ្រើសរើសឡេលាបមុខជួយធ្វើឱ្យស្បែកស។
មើលបន្ថែម៖ ០៥ វិធីព្យាបាលអាចន៍រុយជាំខ្មៅបានរហ័សមានប្រសិទ្ធភាពនិងងាយស្រួល
វិធីជ្រើសរើសឡេលាបមុខដែលសមស្របបំផុតសម្រាប់ស្បែកខ្លាញ់
ដើម្បីកាត់បន្ថយបញ្ហាស្បែកខ្លាញ់ និងងាយកើតមុន ពេលជ្រើសរើសឡេលាបមុខសម្រាប់ស្បែកខ្លាញ់ ចាំបាច់ត្រូវពិចារណាពីផលិតផលដែលមានសមត្ថភាពគ្រប់គ្រងជាតិខ្លាញ់ ទប់ស្កាត់ការបញ្ចេញជាតិខ្លាញ់និងជួយផ្តល់សំណើមអោយស្បែក ការពារស្បែកឡើងមុន។
លើសពីនេះ ក៏ចាំបាច់ផងដែរក្នុងការយកចិត្តទុកដាក់លើធាតុផ្សំរបស់ផលិតផល ថាតើមានលក្ខណៈល្អឬអត់និងមានសុវត្ថិភាពសម្រាប់ស្បែកដែរឬទេ។ ដោយសារយើងមិនអាចណាជ្រើសរើសបានផលិតផលដែលបំពេញគ្រប់តម្រូវការសម្រាប់ស្បែកខ្លាញ់ទាំងអស់បាននោះទេ ដែលបណ្តាលឱ្យរលាកស្បែកឬប្រត្តិកម្មនៅពេលប្រើ។
ដើម្បីកាតសំគាល់ចំណុចទាំងនោះ ផលិតផលឡេលាបជួយស្បែកសត្រូវបំពេញបានកត្តាដូចខាងក្រោម៖
- ជាផលិតផលមានគុណភាពខ្ពស់ ចំរាញ់ចេញពីធម្មជាតិ ល្អសម្រាប់ស្បែក និងមានសុវត្ថិភាពសម្រាប់ស្បែក។
- មិនបណ្ដាលឱ្យស្បែកប្រត្តិកម្ម គឺជាកត្តាសំខាន់ណាស់សម្រាប់ឡេលាបមុខសម្រាប់ស្បែកខ្លាញ់។ ស្បែកដែលមានជាតិខ្លាញ់ច្រើនតែត្រូវអមជាមួយស្បែកងាយប្រត្តិកម្ម ដូច្នេះការបង្ការបញ្ហាប្រតិ្តកម្មនិងរលាកគឺមានសារៈសំខាន់ខ្លាំងណាស់។
- ទទួលបានប្រសិទ្ធភាពខ្ពស់នៅពេលប្រើតាមវគ្គឬប្រើរយៈពេលយូរ។ ជួយកែសម្រួលពណ៌ស្បែក និងកាត់បន្ថយជាតិខ្លញ់យ៉ាងមានប្រសិទ្ធភាព។
ឡេលាបមុខទាំង 5+ សម្រាប់ស្បែកខ្លាញ់
Vichy Ideal White Meta Whitening Emulsion សម្រាប់ស្បែកខ្លាញ់
ម៉ាកផលិតផលដ៏ល្បីល្បាញ Vichy លែងជាផលិតផលចម្លែកពេលនិយាយពីផលិតផលគុណភាពខ្ពស់និងមានតម្លៃខ្ពស់។ ប៉ុន្តែ Vichy តែងតែជាជម្រើសដំបូងរបស់នារីៗ ព្រោះគុណភាពផលិតផលតែងតែនាំមកនូវប្រសិទ្ធិយ៉ាងពេញចិត្ត។
ដោយប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យស្បែកស និងកាត់បន្ថយបញ្ហាជាំ Meta Whitening Vichy Ideal White នាំមកនូវប្រសិទ្ធភាពធ្វើឱ្យស្បែកស និងកាត់បន្ថយស្នាមអុចខ្មៅ ស្នាមជាំ។ ធ្វើអោយស្បែកស ម៉ដ្តរលោងយ៉ាងច្បាស់ក្រោយប្រើមួយរយៈ។
- គុណសម្បត្តិ៖
– ធ្វើអោយស្បែកស ម៉ដ្តរលោង
-កាត់បន្ថយស្នាមអុចខ្មៅ ស្នាមជាំ
– ថែរក្សាស្បែកឱ្យមានសុខភាពល្អ
– សាកសមសម្រាប់ស្បែកងាយប្រតិកម្ម
– គ្មានប៉ារ៉ាបេនដែលបង្ករអោយរមាស់ស្បែក
- គុណវិបត្តិ ៖
– មានជាតិអាល់កុល និងមានសារធាតុបង្កើតក្លិន ។

Vichy Ideal White Meta Whitening Emulsion
Innisfree Whitening Pore Cream សម្រាប់ស្បែកខ្លាញ់
ពេលនិយាយអំពីប្រេន Innisfree ជាទូទៅគេនឹងនិយាយអំពីគ្រឿងផ្សំដែលបានចំរាញ់ចេញពីធម្មជាតិមានលក្ខណៈល្អនិងមានសុវត្ថិភាពសម្រាប់ស្បែក។ Innisfree តែងតែបំពេញបានតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការស្វែងរកផលិតផលដែលសាកសមនឹងស្បែករបស់ពួកគេ។ ហើយផលិតផល Innisfree Whitening Pore Cream គឺផលិតឡេលាបបំប៉នស្បែកមុខសសម្រាប់ស្បែកខ្លាញ់។
- គុណសម្បត្តិ៖
– ធ្វើអោយស្បែកស និងទន់។ ជំនួយផ្ចិតរន្ធញើស
-កាត់បន្ថយស្នាមមុន
– ផ្តល់សំណើម ជ្រាបចូលទៅក្នុងស្បែកបានលឿននិងមិនស្អិត
– មិនបង្កមានប្រត្តិកម្មរមាស់ស្បែកនោះឡើយ
- គុណវិបត្តិ៖
– មានសារជាតិបង្កើតក្លិនក្រអូប៖ ក្លិនផ្លែក្រូច
Innisfree Whitening Pore Cream សម្រាប់ស្បែកខ្លាញ់
Mijunka Whitening Cream សាកសមសម្រាប់ស្បែកខ្លាញ់
ជាម៉ាកឱសថគ្រឿងសំអាងមកពីប្រទេសជប៉ុន។ ជាមួយនឹងសារធាតុចំរាញ់ពីធម្មជាតិ ដែលល្អ និងមានសុវត្ថិភាពសម្រាប់ស្បែក។ Mijunka Whitening Cream ជាផលិតផលដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ KOLs និងមិត្តនារីអ្នកស្រលាញ់ចូលចិត្តថែសម្រស់ ទោះបីជាទើបតែចេញមិនយូរប៉ុន្មានក៏ដោយ។
- គុណសម្បត្តិ៖
– ធ្វើឱ្យស្បែកសបានឆាប់រហ័ស។
– សារធាតុចម្រាញ់ពីធម្មជាតិ សាកសមសម្រាប់ស្បែកខ្លាញ់ ស្បែកងាយប្រតិកម្ម
– ប្រឆាំងនឹងភាពចាស់
-កាត់បន្ថយស្នាមអុចខ្មៅ បង្កើតកោសិកាស្បែកឡើងវិញ។
– ផ្តល់សំណើមដល់ស្បែក កាត់បន្ថយភាពជ្រីវជ្រួញ។
គ្រីម Mijunka Whitening Cream
ឡេលាបស្បែកសម្រាប់ស្បែកខ្លាញ់ V7 Toning Light៖
ជាម៉ាកមកពីប្រទេសកូរ៉េ V7 Toning Light ជាផលិតផលដែលលក់ដាច់បំផុតនៅក្នុងប្រទេសគីមឈី។ ការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងដំណើរការផលិត ដើម្បីនាំមកនូវគុណភាពល្អបំផុតដល់អ្នកប្រើប្រាស់។
- គុណសម្បត្តិ៖
– ផ្តល់វីតាមីនល្អៗជាច្រើនសម្រាប់ស្បែក E, H, B3, A
– ជួយឱ្យស្បែកស ភ្លឺថ្លា ពណ៌ផ្កាឈូក
– កាត់បន្ថយជាតិប្រេងនៅលើស្បែកគួរអោយកាតសម្គាល់ ។
– ជួយផ្តល់សំណើម និងពន្យាភាពចាស់។
- គុណវិបត្តិ៖
-សាច់ឡេក្រាស់ ងាយនឹងធ្វើឱ្យស្ទះរន្ធញើសពេលប្រើ។
សម្រាប់ស្បែកខ្លាញ់ អ្នកត្រូវជ្រើសរើសផលិតផលដែលមានសុវត្ថិភាពនិងសមរម្យសម្រាប់ផ្ទៃ ស្បែករបស់អ្នក។ នេះនឹងជួយឱ្យស្បែកស្អាតជាងមុន មិនមានជាតិខ្លាញ់ច្រើន ដែលបង្កឱ្យកើតមុន។ លើសពីនេះ ផលិតផលល្អក៏ជួយបន្តឹងស្បែក កាត់បន្ថយភាពចាស់បានកាន់តែល្អ។

ឡេលាបស្បែកសម្រាប់ស្បែកខ្លាញ់ V7 Toning Light

