ព្យាបាលស្នាមជាំលើដៃមានប្រសិទ្ធភាពដោយវិធីអ្វី?

និយាយ​ដល់​​ព្យា​បាល​ស្នាម​ជាំ​នៅ​លើ​ដៃ​ ប្រា​កដ​ជា​មាន​មនុស្ស​ជា​ច្រើន​​យល់​ច្បាស់​និង​មាន​អារម្មណ៍​ធុញ​ថប់​ពេល​ជួប​នឹង​បញ្ហា​នេះ​។ តើមូលហេតុមកពីណា? ព្យា​បាល​ស្នាម​ជាំ​នោះ​មាន​ប្រ​សិទ្ធ​ភាព​ដោយ​វិធី​អ្វី? ជា​ចម្ងល់​របស់​មនុស្ស​រាប់​ពាន់​នាក់។ អត្ថបទ​មួយ​នេះ​​នឹង​វិភាគ​លម្អិត​អំ​ពី​បញ្ហា​រោគ​សើ​ស្បែក​នាំ​ឲ្យ​បាត់​សោភ័ណ​ភាព​នេះ។

និយមន័យ​ស្នាម​ជាំ​លើ​ដៃ?

ស្នាមអុចខ្មៅ ជាំខ្មៅលើដៃ
ស្បែកឡើងស្នាមអុចខ្មៅ ជាំខ្មៅលើដៃ

ពេលឃើញ​​មាន​​បណ្តា​ស្នាម​អុច​ខ្មៅ​នៅ​លើ​ដៃ​ដោយ​មាន​ទំហំមិនស្មើគ្នា។ ពី​ស្នាម​អុច​ខ្មៅ​តូច​ដល់​ស្នាម​អុច​ខ្មៅ​ផ្ទាង់​ធំ​ៗ​ ដោយ​មាន​ទំ​ហំ​ឡើង​ដល់ 3-4cm។ ពេល​នោះ​អាច​សន្និដ្ឋាន​បាន​ថា​​ស្បែក​ដៃ​កើត​ជំ​ងឺ​ជាំ​និង​គួរ​តែ​រក​វិធី​ព្យា​បាល​។

មូលហេតុ​នាំ​ឲ្យ​កើត​ជាំ​នៅ​លើ​ដៃ

ក៏​ដូច​ជា​ជាំ​​ស្បែក​​មុខ ស្នាម​ជាំ​ដៃ​គឺ​ជា​រោគ​សញ្ញា​មិន​ធម្មតា​លើ​ស្បែក​លិច​ឡើង​ជា​ញឹក​ញាប់។ ពេល​ខ្លះ​ មាន​អ្នក​យល់​ច្រ​លំ​ថា​វា​គឺ​ជា​កន្ទឹស​ព្រោះ​មាន​រូប​រាង​ដូច​គ្នា​។ ស្ថានភាព​នេះ​ តិច​ច្រើន​ក៏​ធ្វើឲ្យ​បាត់​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ជា​ពិ​សេស​ចំ​ពោះ​​ការ​ងារ​ដែល​ត្រូវ​ទំ​នាក់​ទំ​នង​នឹង​មនុស្ស​ជា​ច្រើន​ដូច​ជា​អ​តិថិជន​ឬ​ដៃ​គូ​រួម​ការ​ងារ។ មូលហេតុ​ចម្បង​គឺ​ដោយ​សារ​​​ការផ្លាស់ប្តូរសារធាតុ melanin នៃកោសិកាគ្រាប់​ឈាមស។​ ក្រៅ​ពី​នោះ​ត្រូវ​និយាយ​ដល់​កត្តា​ផ្សេងៗ​ទៀត​ដូចជា​៖​ ចម្ហាយ​​ពន្លឺ​ព្រះ​អា​ទិត្យ​ ការ​ផ្លាស់​ប្តូរ hormone និង​ Hormonal ប្រើ​ប្រាស់​សារ​ធាតុ​គី​មី​ជា​ប្រ​ចាំ ដោយ​សារ gen  ឬប្រើ​ឡេ​លាប​ស្បែក​ខុស​វីធី​​ឬ​ប្រើ​លើស​កំ​ណត់។

 

ព្យាបាល​ជាំ​នៅ​លើ​ដៃ
មូលហេតុ​នាំ​ឲ្យ​កើត​ជាំ​នៅ​លើ​ដៃ

មុខ​សញ្ញា​ងាយ​នឹង​ត្រូវ​ជាំ​ស្បែក​ដៃ​ដូច​ជា​ អ្នក​ត្រូវ​រង​ផល​ប៉ះ​ពាល់​ពី​ពន្លឺ​ព្រះ​អាទិត្យ​ធ្ងន់​ ស្រ្តី​ក្នុង​រយៈ​ពេល​មាន​ទម្ងន់​ឬ​ក្រោយ​ពេល​កើត​កូន។ អ្នក​រង​ផល​ប៉ះ​ពាល់​​​ធ្ងន់​ធ្ងោ​ពី​ការ​បំ​ពុល​បរិស្ថាន​ក៏​ងាយ​ជាំ។ អ្នក​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​​​ឲ្យ​ដឹង​វា​នូវ​រង​ផល​ប៉ះ​ពាល់​ពី​កត្តា​​ភេទ​ អត្រាត្រូវ​រង​ផល​ប៉ះ​ពាល់​​គឺ​​បុរស​ទាប​​ជាង​ស្រ្តី​។

អានបន្ថែម៖ ១០ ប្រភេទឡេការពារកម្តៅថ្ងៃ Physical Sunscreen ល្អបំផុតសម្រាប់ស្បែកខ្លាញ់

វិធី​សាស្រ្ត​ព្យាបាល​ជាំ​ស្បែក​ដៃ៖

បណ្តា​វិធី​ប្រើ​ប្រាស់​គ្រឿងផ្សំធម្មជាតិ

ប្រើ​ប្រេង​ចម្រាញ់​ពី​សំ​បក​ក្រូច​ថ្លុង

ប្រេង​ក្រូច​ថ្លុង​ជា​គ្រឿង​ផ្សំ​ងាយ​រក​និង​ងាយ​ធ្វើ​។ Vitamin C និង​សារ​ជាតិ​ផ្សេង​ៗមាន​នៅ​ក្នុង​ក្រូច​ថ្លុង​។ នេះ​ជា​កតក្តា​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ការ​ពារ​និង​កែ​លម្អ​គុណភាព​ស្បែក​ កាត់​បន្ថយ​ភាព​ចាស់​នៃ​ស្បែក​និង​ប្រ​ឆាំង​អុកស៊ីតកម្ម​មាន​ប្រ​សិទ្ធ​ភាព។​

 

ស្បែកដៃឡើងជាំខ្មៅ
ប្រើប្រេងក្រូចព្យាបាលជាំស្បែកដៃ

 

អ្នក​គ្រាន់​តែ​រក​ទិញ​ប្រេង​ក្រូច​ថ្លុង​នៅ​ហាង​ជំ​នាញ​អំ​ពី​បញ្ហា​ស្បែក​។ ​សម្អាត​ស្បេក​ បន្ត​មក​យក​ប្រេង​លាប​ឡើង​តំបន់​ស្បែក​ត្រូវ​ជាំ​តាម​រង្វង់​មូល​។ ប្រើ​មុន​ពេល​ចូល​គេង​ massage ថ្នម​ៗ​ហើយ​មិន​ចាំ​បាច់​លាង​វិញ​ទេ។ វិធី​នេះ​បាន​ចាត់​ទុក​ជា​វិធី​ព្យាបាល​ស្នាម​ជាំ​ស្បែក​ដៃ​​នៅ​ផ្ទះ​មាន​ប្រ​សិទ្ធ​ភាព​។

ព្យាបាល​​ជាំ​ដៃ​ដោយ​បន្ទាល​កន្ទុយ​ក្រ​ពើ៖

បន្ទាល​កន្ទុយ​ក្រ​ពើ​​គឺ​ជា​គ្រឿង​ផ្សំ​ព្យាបាល​ជាំ​ស្បែក​ដៃ​​ពី​ធម្ម​ជាតិ​សុទ្ធ​សាត​​តែ​មាន​ប្រ​សិទ្ធ​ភាព​។ Collagen និង Vitamin ជា​សារធាតុ​មាន​នៅ​ក្នុង gel បន្ទាល​កន្ទុយ​ក្រ​ពើ​ មាន​មុខ​ងារ​កាត់​បន្ថយ​​ការ​បង្កើត​ Melanin។ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​ស​ភ្លឺ​​និង​ចំ​រុញ​​ការ​បត​បែន​នៃ​ស្បែក។

មុន​ពេល​ប្រើ​ប្រាស់​ ត្រូវ​លាង​ឲ្យ​ស្អាត​ ចិត​សំ​បក​ យក​ផ្នែក​ស​នៅ​ខាង​ក្នុង​និង​កិន​ឲ្យ​ហ្មត់​ទៅ​ជា​ gel។​ អាច​ផ្សំ​នឹង vitamin E ដើម្បី​បង្កើន​ប្រ​សិទ្ធភាព។ យក​ gel តែ​បន្តិច​លាប​លើ​ស្នាម​ជាំ gel នៅ​សល់​រក្សា​ទុក​ក្នុង​ទូ​ទឹក​កក​។ ទុក​លើ​ស្បែក 20នា​ទី​ហើយ​លាង​សម្អាត​ជា​មួយ​ទឹក​ឧណ្ហ​​ៗ។ ប្រើ​ gel កន្ទុយ​ក្រ​ពើ​រាល់​យប់​មុន​ពេល​ចូល​គេង​ដើម្បី​កាត់​បន្ថយ​ស្នាម​ជាំ​នៅ​លើ​ដៃ។

គួប​ផ្សំ​ទឹក​ដោះ​គោស្រស់​ ​និង​ក្រូច​ពោ​ធិ៍សាត់​ស្រស់

ប្រ​កដ​ថា​អ្នក​ណា​ក៏​ដឹងច្បាស់​ថា​ក្រូច​ពោធិ៍​សាត់​មាន​សារជាតិ​ vitamin C និង​ axit lactic។ ដោយ​ហេតុ​នេះ​ នាំ​មក​ប្រ​សិទ្ធ​ភាព​ថែ​ទាំ​ស្បែក​បាន​ល្អ។

វិ​ធិ​ប្រើ​ប្រាស់​គឺ​ងាយ​ស្រួល។ គ្រាន់​តែ​យក​ទឹក​ក្រូច​ដែល​បាន​ច្រ​បាច់​លាយ​នឹង​ 200ml ទឹក​ដោះ​គោ​​ស្រាស់​ កូ​ឲ្យ​ស្មើ​។ សម្អាត​ដៃ​មុន​ពេល​លាប។ លាប​​ទឹក​ក្រូច​និង​ទឹក​ដោះ​គោ​ដែល​បាន​លាយ​​ឡើង​ស្បែក​ដៃ​មួយ​ចំ​នួន​សមស្រប។ រង​ចាំ 10​នាទី​ហើយ​លាង​វិង​នឹង​ទឹក​ឧណ្ហៗ។ អាច​ប្រើ 2-3​ដង/1សប្តាហ៍។ ត្រូវ​ឧស្សាហ៍​ប្រើ​ប្រើស​ទើបការ​​ព្យា​បាល​ជាំ​មាន​​ប្រ​សិទ្ធ​ភាព​ល្អ។

ប្រើ​ប្រាស់ឡេ​​ព្យា​​បាល​ជាំ​ស្បែក​ដៃ

ក្រៅ​ពី​វិធី​ព្យា​បាល​ពី​គ្រឿង​ផ្សំ​ធម្មជាតិ​ អ្នក​អាច​គួប​ផ្សំ​ប្រើ​ប្រាស់​ឡេ​​ព្រាបាល​ជាំ​ស្បែ​កដៃ​ ដើម្បី​ចំ​រុញ​ដំ​ណើរការ​ថែ​ទាំ​ស្បែក​។​ផលិតផលព្យាបាល​ស្នាម​ជាំ​ដៃ​​​ល្បីមួយ​ចំ​នួន​ដែល​​បង​ប្អូន​ស្រ្តី​ពេញ​ចិត្ត​គឺ៖

គ្រីម mijunka
គ្រីម​​បំ​ប៉ន​​ស្បែក Mijunka មាន​ប្រ​សិទ្ធ​ភាព​ព្យាបាល​ជាំ​ដល់​ឬស​គាល់

គ្រីម​​បំ​ប៉ន​​ស្បែក Mijunka មាន​ប្រ​សិទ្ធ​ភាព​ព្យាបាល​ជាំ​ដល់​ឬស​គល់ បំ​ប៉ន​ស្បែក​ភ្លឺ​ហ្មត់​រលោង​។ គឺ​ជា​ផលិតផល​​ចំ​នួន​តិច​មាន​ទាំង​ប្រសិទ្ធ​​បំប៉ន​​ស្បែក​ស​ភ្លឺថ្លា​ ទាំង​ផ្តល់​សំ​ណើម​ និង​ព្យាបាល​ជាំ​មាន​ប្រ​សិទ្ធ​ភាព។​ដោយ​សារ​មាន​បណ្តា​ធាតុ​ផ្សំពិសេស​ដូច​ជា Tranexamic acid, GK2 Dipotassium Glycyrrhizate,​ Hydrolyzed Collagen ។ល។ ព្រម​ទាំង​សារធាតុ​ពី​ធម្មជាតិ​ដ៏​មាន​តម្លៃ​ដូច​ជា​ សារ៉ាយ​សមុទ្រ សារ៉ាយ Scenedesmus Rubescens ។ល។ គ្រីម​​បំ​ប៉ន​ស​ស្បែក​ Mijunka មាន​​សមត្ថ​ភាព​ជ្រាប​ចូល​ដល់​ខាង​ក្នុង​កោសិការ​ស្បែក​ បណ្តុះ​កោសិកាដែល​ត្រូវ​ខូច​ខាត​ឡើង​វិញ​និង​ចំ​រុញ​ផលិត collagen ឲ្យ​ស្បែក​ស​ភ្លឺ ហ្មត់​រលោង។

រូប​មន្តរួម​​​មាន​ធាតុ​ផ្សំ​ពី​ធម្មជាតិ​បានបញ្ជាក់​ដោយ​​ CIR និង​ EWG ធា​នា​មិន​បណ្តាល​ឲ្យប្រ​តិកម្ម​ដល់​ស្បែក។

អ្នក​គួរ​តែ​ស្វែង​យល់​ច្បាស់​​ពី​ប្រ​ភព​ដើម​ផលិតផល ក៏​ដូច​ជា​ជ្រើស​រើសអ្នក​ផ្គត់​ផ្គង់​ផលិតផល​គួរ​ឲ្យ​ជឿ​ជាក់​។ ដើម្បី​ជ្រើស​រើស​​ឡេ​បំ​ប៉ន​ស្បែក​​​តម្លៃ​សម​ល្មម​នឹង​ប្រាក់​របស់​យើង​ព្រម​ទាំង​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ព្យាបាល​ស្នាម​ជាំ​ស្បែក​ដៃ។

សរុប៖

សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​មាន​បទ​ពិសោធន៍​ល្អ ក៏​ដូច​ជា​​មាន​ព័ត៌មាន​ចាំ​បាច់​អំ​ពី​ស្ថានភាព​កើត​ស្នាម​ជាំ​លើ​​ស្បែក​ដៃ។ ​ចូរ​អ្នក​ទាំង​អស់​គ្នា​ព្យា​យាម​ព្យាបាល​ដោយ​វិ​ធី​សាសម​ស្រប​​ដើម្បី​កំ​ចាត់​​ស្នាម​ជាំ​ធ្វើ​ឲ្យ​បាត់​សោភ័ណ​ភាព​លើ​ស្បែក​​នាំ​មក​ភាព​ស​ភ្លឺ​រលោង​​ឲ្យ​ស្បែក។

តាម​ដាន Mijunka ដើម្បី​បាន​ update ចំ​ណេះ​ដឹង​ថែ​ទាំ​ស្បែក​​មាន​ប្រ​សិទ្ធភាព​ណា!​