Top 5 គ្រីមជំនួយស្បែកសស្អាតសម្រាប់ស្បែកខ្លាញ់

គ្រីមលាបមុខសម្រាប់ស្បែកខ្លាញ់ គឺជាផលិតផលដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ នៅពេលដែលតម្រូវការក្នុងការដោះស្រាយបញ្ហាស្បែកខ្លាញ់របស់ស្ត្រីកាន់តែមានសារៈសំខាន់។ គ្មាន​នរណា​ម្នាក់​ចង់មាន​ស្បែក​ខ្លាញ់ទេ មើល​ទៅ​ស្បែកពោពេញទៅដោយខ្លាញ់រលើប ធ្វើអោយស្បែកស្រអាប់ខ្វះភាពភ្លឺថ្លា។

ដូច្នេះហើយ ការថែបំប៉នស្បែកសសម្រាប់ស្បែកខ្លាញ់គឺមានសារៈសំខាន់ជាងស្បែកផ្សេងទៀត ដោយសារត្រូវការជ្រើសរើសផលិតផលឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងការស្ទះរន្ធញើស ស្បែកពិបាកក្នុងការគ្រប់គ្រងជាតិខ្លាញ់នឹងបណ្ដាលអោយស្បែកបញ្ចេញខ្លាញ់កាន់តែច្រើនថែមទៀត។ ហើយរាល់វិធីជ្រើសរើសឡេលាបមុខសម្រាប់ស្បែកខ្លាញ់ នឹងត្រូវបានបង្ហាញ ក្នុងអត្ថបទនេះ សូមអាន សូមអញ្ជើញអ្នកទាំងគ្នាតាមដាននិងស្វែងយល់ទាំងអស់គ្នាណា!

ស្បែកមុខខ្លាញ់ និងបញ្ហាទូទៅ

ការ​មាន​ស្បែក​ខ្លាញ់​នាំ​មក​នូវ​បញ្ហា​ជា​ច្រើន​ក្នុងការរស់នៅរបស់​ស្ត្រី​គ្រប់រូប។

ក្រៅ​ពី​បញ្ហា​ដែល​បាន​រៀប​រាប់​ខាង​លើ ស្បែក​មានខ្លាញ់ច្រើន​មួយ​ផ្នែក​មក​ពី​ខ្វះ​ជាតិ​សំណើម។​ពេលស្បែកមិន​មាន​សំណើម​គ្រប់គ្រាន់ ​ដែល​នឹង​ធ្វើ​ឱ្យ​ស្បែក​ផលិតចេញ​ខ្លាញ់បន្ថែម​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​បំពេញ​ការ​ខ្វះ​ជាតិ​ទឹក។ ដូច្នេះកត្តាផ្ដល់សំណើមអោយស្បែកគឺចាំបាត់ណាស់ ពេលអ្នកជ្រើសរើសឡេលាបមុខជួយធ្វើឱ្យស្បែកស។

មើលបន្ថែម៖ ០៥ វិធីព្យាបាលអាចន៍រុយជាំខ្មៅបានរហ័សមានប្រសិទ្ធភាពនិងងាយស្រួល

វិធីជ្រើសរើសឡេលាបមុខដែលសមស្របបំផុតសម្រាប់ស្បែកខ្លាញ់

ដើម្បីកាត់បន្ថយបញ្ហាស្បែកខ្លាញ់ និងងាយកើតមុន ពេលជ្រើសរើសឡេលាបមុខសម្រាប់ស្បែកខ្លាញ់ ចាំបាច់ត្រូវពិចារណាពីផលិតផលដែលមានសមត្ថភាពគ្រប់គ្រងជាតិខ្លាញ់ ទប់ស្កាត់ការបញ្ចេញជាតិខ្លាញ់និងជួយផ្តល់សំណើមអោយស្បែក ការពារស្បែកឡើងមុន។

លើសពីនេះ ក៏ចាំបាច់ផងដែរក្នុងការយកចិត្តទុកដាក់លើធាតុផ្សំរបស់ផលិតផល ថាតើមានលក្ខណៈល្អឬអត់និងមានសុវត្ថិភាពសម្រាប់ស្បែកដែរឬទេ។ ដោយសារយើងមិនអាចណាជ្រើសរើសបានផលិតផលដែលបំពេញគ្រប់តម្រូវការសម្រាប់ស្បែកខ្លាញ់ទាំងអស់បាននោះទេ ដែលបណ្តាលឱ្យរលាកស្បែកឬប្រត្តិកម្មនៅពេលប្រើ។

ដើម្បីកាតសំគាល់ចំណុច​ទាំង​នោះ​ ផលិតផលឡេលាបជួយ​ស្បែកសត្រូវបំពេញបានកត្តា​​ដូច​ខាង​ក្រោម៖

  • ជាផលិតផលមានគុណភាពខ្ពស់ ចំរាញ់ចេញពីធម្មជាតិ ល្អសម្រាប់ស្បែក និងមានសុវត្ថិភាពសម្រាប់ស្បែក។
  • មិនបណ្ដាលឱ្យស្បែកប្រត្តិកម្ម គឺជាកត្តាសំខាន់ណាស់សម្រាប់ឡេលាបមុខសម្រាប់ស្បែកខ្លាញ់។ ស្បែកដែលមានជាតិខ្លាញ់ច្រើនតែត្រូវអមជាមួយស្បែកងាយប្រត្តិកម្ម ដូច្នេះការបង្ការបញ្ហាប្រតិ្តកម្មនិងរលាកគឺមានសារៈសំខាន់ខ្លាំងណាស់។
  • ទទួលបានប្រសិទ្ធភាពខ្ពស់នៅពេលប្រើតាមវគ្គឬប្រើរយៈពេលយូរ។ ជួយកែសម្រួលពណ៌ស្បែក និងកាត់បន្ថយជាតិខ្លញ់យ៉ាងមានប្រសិទ្ធភាព។

ឡេលាបមុខទាំង 5+ សម្រាប់ស្បែកខ្លាញ់

Vichy Ideal White Meta Whitening Emulsion សម្រាប់ស្បែកខ្លាញ់

ម៉ាកផលិតផលដ៏ល្បីល្បាញ Vichy លែងជាផលិតផលចម្លែកពេលនិយាយពីផលិតផលគុណភាពខ្ពស់និងមានតម្លៃខ្ពស់។ ប៉ុន្តែ Vichy តែងតែជាជម្រើសដំបូងរបស់នារីៗ ព្រោះគុណភាពផលិតផលតែងតែនាំមកនូវប្រសិទ្ធិយ៉ាងពេញចិត្ត។

ដោយប្រើបច្ចេកវិទ្យាដើម្បីធ្វើឱ្យស្បែកស និងកាត់បន្ថយបញ្ហាជាំ Meta Whitening Vichy Ideal White នាំមកនូវប្រសិទ្ធភាពធ្វើឱ្យស្បែកស និងកាត់បន្ថយស្នាមអុចខ្មៅ ស្នាមជាំ។ ធ្វើអោយស្បែកស ម៉ដ្តរលោងយ៉ាងច្បាស់ក្រោយប្រើមួយរយៈ។

  • គុណសម្បត្តិ

– ធ្វើអោយស្បែកស ម៉ដ្តរលោង

-កាត់បន្ថយស្នាមអុចខ្មៅ ស្នាមជាំ

– ថែរក្សាស្បែកឱ្យមានសុខភាពល្អ

– សាកសមសម្រាប់ស្បែកងាយប្រតិកម្ម

– គ្មានប៉ារ៉ាបេនដែលបង្ករអោយរមាស់ស្បែក

  • គុណវិបត្តិ

– មានជាតិអាល់កុល និងមានសារធាតុបង្កើតក្លិន ។

Vichy Ideal White Meta Whitening Emulsion

Innisfree Whitening Pore Cream សម្រាប់ស្បែកខ្លាញ់

ពេលនិយាយអំពីប្រេន Innisfree ជាទូទៅគេនឹងនិយាយអំពីគ្រឿងផ្សំដែលបានចំរាញ់ចេញពីធម្មជាតិមានលក្ខណៈល្អនិងមានសុវត្ថិភាពសម្រាប់ស្បែក។ Innisfree តែងតែបំពេញបានតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងការស្វែងរកផលិតផលដែលសាកសមនឹងស្បែករបស់ពួកគេ។ ហើយផលិតផល Innisfree Whitening Pore Cream គឺផលិតឡេលាបបំប៉នស្បែកមុខសសម្រាប់ស្បែកខ្លាញ់។

  • គុណសម្បត្តិ៖

– ធ្វើអោយស្បែកស និងទន់។ ជំនួយផ្ចិតរន្ធញើស

-កាត់បន្ថយស្នាមមុន

– ផ្តល់សំណើម ជ្រាបចូលទៅក្នុងស្បែកបានលឿននិងមិនស្អិត

– មិនបង្កមានប្រត្តិកម្មរមាស់ស្បែកនោះឡើយ

  • គុណវិបត្តិ

– មានសារជាតិបង្កើតក្លិនក្រអូប៖ ក្លិនផ្លែក្រូច

Innisfree Whitening Pore Cream សម្រាប់ស្បែកខ្លាញ់

Mijunka Whitening Cream សាកសមសម្រាប់ស្បែកខ្លាញ់

ជាម៉ាកឱសថគ្រឿងសំអាងមកពីប្រទេសជប៉ុន។ ជាមួយនឹងសារធាតុចំរាញ់ពីធម្មជាតិ ដែលល្អ និងមានសុវត្ថិភាពសម្រាប់ស្បែក។ Mijunka Whitening Cream ជាផលិតផលដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ KOLs និងមិត្តនារីអ្នកស្រលាញ់ចូលចិត្តថែសម្រស់ ទោះបីជាទើបតែចេញមិនយូរប៉ុន្មានក៏ដោយ។

  • គុណសម្បត្តិ៖

– ធ្វើឱ្យស្បែកសបានឆាប់រហ័ស។

– សារធាតុចម្រាញ់ពីធម្មជាតិ សាកសមសម្រាប់ស្បែកខ្លាញ់ ស្បែកងាយប្រតិកម្ម

– ប្រឆាំងនឹងភាពចាស់

-កាត់បន្ថយស្នាមអុចខ្មៅ បង្កើតកោសិកាស្បែកឡើងវិញ។

– ផ្តល់សំណើមដល់ស្បែក កាត់បន្ថយភាពជ្រីវជ្រួញ។

គ្រីម Mijunka Whitening Cream

ឡេលាបស្បែកសម្រាប់ស្បែកខ្លាញ់ V7 Toning Light

ជាម៉ាកមកពីប្រទេសកូរ៉េ V7 Toning Light ជាផលិតផលដែលលក់ដាច់បំផុតនៅក្នុងប្រទេសគីមឈី។ ការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងដំណើរការផលិត ដើម្បីនាំមកនូវគុណភាពល្អបំផុតដល់អ្នកប្រើប្រាស់។

  • គុណសម្បត្តិ៖

– ផ្តល់វីតាមីនល្អៗជាច្រើនសម្រាប់ស្បែក E, H, B3, A

– ជួយឱ្យស្បែកស ភ្លឺថ្លា ពណ៌ផ្កាឈូក

– កាត់បន្ថយជាតិប្រេងនៅលើស្បែកគួរអោយកាតសម្គាល់ ។

– ជួយផ្តល់សំណើម និងពន្យាភាពចាស់។

  • គុណវិបត្តិ៖

-សាច់ឡេក្រាស់ ងាយនឹងធ្វើឱ្យស្ទះរន្ធញើសពេលប្រើ។

សម្រាប់ស្បែកខ្លាញ់ អ្នកត្រូវជ្រើសរើសផលិតផលដែលមានសុវត្ថិភាពនិងសមរម្យសម្រាប់ផ្ទៃ ស្បែករបស់អ្នក។ នេះ​នឹង​ជួយ​ឱ្យ​ស្បែក​ស្អាត​ជាង​មុន មិន​មាន​ជាតិ​ខ្លាញ់​ច្រើន ​ដែល​បង្ក​ឱ្យ​កើត​មុន​។ លើសពីនេះ ផលិតផលល្អក៏ជួយបន្តឹងស្បែក កាត់បន្ថយភាពចាស់បានកាន់តែល្អ។

ឡេលាបស្បែកសម្រាប់ស្បែកខ្លាញ់ V7 Toning Light