ការព្យាបាលស្នាមជាំ និងអាចម៍រុយ គឺជាបញ្ហាមួយដែលស្ត្រីស្ទើរតែគ្រប់រូបត្រូវ«ឈឺក្បាល»។ កុំអោយស្នាមជាំអាចន៍រុយនៅលើថ្ពាល់ ច្រមុះកាត់បន្ថយភាពជឿជាក់ប្រចាំថ្ងៃរបស់យើង។ ជាមួយនឹងវិធីមានប្រយោជន៍ខាងក្រោមនេះ អ្នកអាចកាត់បន្ថយស្នាមជាំអាចម៍រុយនៅលើស្បែករបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ហើយវាក៏ងាយស្រួលធ្វើផងដែរ។
ព្យាបាលស្នាមជាំខ្មៅនិងអាចន៍រុយនៅផ្ទះជាមួយគ្រឿងផ្សំធម្មជាតិ
អ្នកអាចព្យាបាលស្នាមជាំដោយខ្លួនឯងដោយសុវត្ថិភាពនិងមានប្រសិទ្ធភាពនៅផ្ទះជាមួយបន្លែ និងផ្លែឈើដែលមាននៅក្នុងផ្ទះបាយរបស់អ្នក។ ហើយប្រាកដណាស់ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងអត្ថប្រយោជន៍ “អស្ចារ្យ” ក្នុងការព្យាបាលស្នាមជាំខ្មៅ និងអាចន៍រុយ ពីអាហារដែលធ្លាប់ញ៉ាំធ្លាប់ឃើញ។ ឧទាហរណ៍៖ រមៀត ទឹកដោះគោជូរ ល្ពៅ។ល។ អ្នកអាចយោងទៅលើវិធីសាស្ត្រមួយចំនួនដូចខាងក្រោមនេះដើម្បីប្រែក្លាយសារធាតុផ្សំទាំងនេះទៅជាម៉ាស់ថែរក្សាសម្រស់តាមបែបធម្មជាតិ ដែលជួយព្យាបាលជាំស្បែកមុខដោយសុវត្ថិភាព៖

ម៉ាស់ម្សៅរមៀត និងទឹកដោះគោជូរ កាត់បន្ថយស្នាមអាចន៍រុយ
អ្នកអាចលាយម្សៅរមៀតមួយស្លាបព្រាជាមួយទឹកដោះគោជូរធម្មជាតិគ្មានជាតិស្ករមួយស្លាបព្រា លាយជាល្បាយ បន្ទាប់មកលាបលើផ្ទៃមុខ ហើយរង់ចាំប្រហែល 10 ទៅ 15 នាទី ដើម្បីឱ្យសារធាតុជ្រាបចូលទៅក្នុងស្បែក។ នៅពេលដែលម៉ាសជិតស្ងួតហើយ លាងមុខរបស់អ្នកឱ្យបានស្អាតជាមួយទឹក ហើយបន្តដំណើរការថែទាំស្បែកប្រចាំថ្ងៃរបស់អ្នក។
នៅក្នុងរមៀតមានផ្ទុកនូវសារធាតុ Curcumin ដ៏ច្រើន ដែលជាសារធាតុសកម្មមានសមត្ថភាពការពារការកត់សុី បន្ថយស្នាមអុចខ្មៅ ស្លាកស្នាម ឬការខូចខាតលើស្បែក។ Curcumin ក៏មានតួនាទីក្នុងការជះឥទ្ធិពលលើជាតិ Melanin នៅក្រោមស្បែក កាត់បន្ថយការកកើតជាំ អាចន៍រុយបានយ៉ាងល្អ។

ម៉ាសរមៀតថែស្បែកព្យាបាលជាំខ្មៅ
ហើយអាស៊ីតឡាក់ទិកស្រាលនៅក្នុងទឹកដោះគោជូរ នឹងជួយសម្អាតរន្ធញើសបានជ្រៅ កម្ចាត់កោសិកាងាប់ ធ្វើអោយស្បែកទន់ និងរលោង។ សារធាតុចិញ្ចឹមនៅក្នុងទឹកដោះក៏រួមចំណែកដល់ការចិញ្ចឹម និងសម្អាតស្បែកផងដែរ ហើយនេះក៏ជាជំហានមួយសម្រាប់លើកកម្ពស់អត្ថប្រយោជន៍ផលិតផលព្យាបាលជាំខ្មៅអាចន៍រុយ។
ម៉ាសល្ពៅជួយកម្ចាត់ជាំខ្មៅ ធ្វើអោយស្បែកភ្លឺថ្លា
ការប្រើផ្លែល្ពៅធ្វើជាម៉ាសបិទមុខ គឺជាវិធីថែស្បែកដ៏ងាយស្រួលបំផុត និងមានតម្លៃសមរម្យបំផុត។ អ្នកគ្រាន់តែចំហុយ និងកិនល្ពៅមួយដុំតូច បន្ទាប់មកលាយជាមួយទឹកដោះគោស្រស់ ឬទឹកចម្រោះ ដើម្បីបង្កើតជាល្បាយ។ បន្ទាប់ពីលាងសម្អាតមុខរួច យកល្បាយចំនួនល្មមមកលាបលើមុខរបស់អ្នក ហើយទុកចោល ១៥ ទៅ ២០ នាទី។ នៅពេលដែលម៉ាស់មុខស្ងួត លាងមុខរបស់អ្នកថ្នមៗជាមួយទឹកក្តៅឧណ្ហៗ ហើយបន្តការថែរក្សាស្បែកប្រចាំថ្ងៃរបស់អ្នក។

ម៉ាសល្ពៅថែស្បែកព្យាបាលជាំខ្មៅ
ល្ពៅមានសារធាតុចិញ្ចឹមជាច្រើនដែលល្អសម្រាប់រាងកាយរបស់យើង ក៏ដូចជាស្បែករបស់យើង។ បរិមាណនៃវីតាមីន C និង E វីតាមីន B ដូចជា Niacinamide (វីតាមីន B3) មានច្រើននៅក្នុងល្ពៅ ដើម្បីជួយឱ្យស្បែកភ្លឺថ្លា និងរលោង។ សារធាតុសកម្មក្នុងល្ពៅជួយពន្លឿនការព្យាបាលស្នាមជាំខ្មៅ អាចន៍រុយលើស្បែកបានផងដែរ។
អានបន្ថែម៖ គ្រីមព្យាបាលជាំមុខដែលពេញនិយមបំផុតនាពេលបច្ចុប្បន្ននេះ
វិធីព្យាបាលជាំ អាចន៍រុយស្បែកមុខជាមួយគ្រឿងសម្អាង
ប្រសិនបើស្ថានភាពនៃស្នាមជាំ និងអាចន៍រុយនៅលើស្បែកធ្ងន់ មិនអាចជាសះស្បើយបានជាមួយនឹងការព្យាបាលតាមបែបធម្មជាតិនោះទេ គឺត្រូវព្យាបាលស្នាមជាំខ្មៅ និងអាចន៍រុយដោយប្រើគ្រឿងសំអាងគឺចាំបាច់ណាស់។ សារធាតុគីមីនៅក្នុងគ្រឿងសំអាងត្រូវបានស្រាវជ្រាវយ៉ាងពិសេសដើម្បីអាចគ្រប់គ្រងការវិវត្តនៃសារធាតុពណ៌ melanin នៅក្រោមស្បែក។ ដើម្បីទប់ស្កាត់ការកកើតស្នាមជាំអាចន៍រុយកើតឡើង។ ការប្រើប្រាស់គ្រឿងសម្អាងតាមការណែនាំរបស់វេជ្ជបណ្ឌិតក៏អាចជួយឱ្យដំណើរការនៃការ “ព្យាបាលជាំខ្មៅ អាចន៍រុយ” កាន់តែលឿន និងមានប្រសិទ្ធភាពជាងមុន។

ឈុតផលិតផល Mijunka មានសមត្ថភាពព្យាបាលបញ្ហាជាំខ្មៅបានល្អ
ព្យាបាលស្នាមជាំអាចន៍រុយ ជាមួយបច្ចេកវិទ្យាឡាស៊ែរ រំកិលម្ជុល
សព្វថ្ងៃនេះ មានបច្ចេកវិទ្យាជាច្រើនបានគាំទ្រដល់សម្រស់នារី ជាពិសេសក្នុងដំណើរការកែសម្ផស្ស ព្យាបាលស្នាមជាំខ្មៅ និងអាចន៍រុយ។ ក្នុងនោះមាន បច្ចេកវិទ្យានៃការប្រើប្រាស់ឡាស៊ែរ ដើម្បីដុតបំផ្លាញស្នាមជាំខ្មៅ ស្នាមអុជខ្មៅ និងវិធីរំកិលម្ជុលលើស្បែក ត្រូវបានប្រើប្រាស់នៅមជ្ឈមណ្ឌលកែសម្ផស្ស និងមន្ទីរពេទ្យសើស្បែកជាច្រើន។

វិធីនេះបង្កប់នូវគ្រោះថ្នាក់ខ្លាំង ហើយក៏បង្កើតរបួសអោយស្បែកទៀតផង ត្រូវការពេលវេលាយូរអង្វែងដើម្បីស្ដារស្បែកវិញ។ ប៉ុន្តែ នេះគឺជាវិធីមួយដែលមានសម្ថភាពបំបាត់បានស្នាមជាំបាន ព្យាបាលបានបណ្ដាស្នាមអាជន៍រុយដែលអរម៉ូនបង្កើតឡើង។ អ្នកគិតបានច្បាស់មុនសាកល្បងអំពីវិធីនេះ ព្រោះអីការព្យាបាលស្នាមជាំដោយប្រើកាំរស្មី Laser និងរំកិលម្ជុលគឺជាវិធីមួយក្នុងចំណោមវិធីដែលនាំមកនូវប្រសិទ្ធិភាពដ៏ខ្ពស់។
សរុប៖
ស្នាមជាំស្បែកនិងការព្យាបាលដែលបានលើកមកក្នុងអត្ថបទនេះ ជាផ្នែកមួយតូចក្នុងដំណើរការនៃការព្យាបាលបញ្ហានៃស្បែក។ ដើម្បីទទួលបានប្រសិទ្ធិភាពអំពីការព្យាបាលស្នាមជាំស្បែកបានខ្ពស់បំផុតនោះ អ្នកត្រូវការមានភាពតស៊ូរ ហើយរួមផ្សំជាមួយបណ្ដាវិធីផ្សេងៗ ដើម្បីអោយសមស្របជាមួយសន្ថានភាពស្បែករបស់ខ្លួន។