ឡេការពារកម្តៅថ្ងៃ Physical Sunscreen សម្រាប់ស្បែកខ្លាញ់ គឺជាផលិតផលដែលមិត្តនារីៗស្វែងរកច្រើន ព្រោះពួកគេតែងតែប្រឈមមុខនឹងបញ្ហាស្បែកខ្លាញ់។ អាស្រ័យមានលក្ខណៈជួយការពារកាំរស្មី UVA និង UVB ដ៏ល្អ ខុសឆ្ងាយពីឡេការពារកម្តៅថ្ងៃ Chemical ។
ទោះជាយ៉ាងណា ការស្វែងរកបានផលិតផលឡេការពារកម្ដៅថ្ងៃ «ស័ក្តិសម» នឹងស្បែកក៏មិនមែនជាការងាយស្រួលនោះដែរ។ ដូច្នេះ ដើម្បីអាចជ្រើសរើសបានផលិតផលល្អបំផុតសម្រាប់ស្បែករបស់អ្នក អ្នកគួរដឹងពីអ្វីដែលបានរៀបរាប់ក្នុងអត្ថបទខាងក្រោម។
ឡេការពារកម្តៅថ្ងៃ Physical Sunscreen គឺចាំបាច់ណាស់ក្នុងបច្ចុប្បន្ននេះ
ដោយសារតែហេតុផលបណ្ដាលអោយស្បែកខូចខាតដោយកាំរស្មី UVA និង UVB កំពុងស្ថិតក្នុងកម្រិតខ្ពស់ ដែលការមានឡេការពារកម្តៅថ្ងៃ Physical Sunscreen សម្រាប់ស្បែកខ្លាញ់ មិនត្រឹមតែជួយការពារអ្នកពីកាំរស្មី UV ដែលបង្កគ្រោះថ្នាក់ដល់ស្បែកប៉ុណ្ណោះទេ ថែមទាំងជួយគ្រប់គ្រងជាតិខ្លាញ់ផងដែរ។ ផលិតផលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនស្ត្រី។
ជាមួយនឹងសមត្ថភាពការពារកំដៅថ្ងៃបានភ្លាមៗនៅពេលលាបលើស្បែកនិងល្អសម្រាប់ប្រភេទស្បែកជាច្រើន។ ឡេការពារកម្តៅថ្ងៃគឺជារបស់ដែលអ្នកត្រូវតែមាននៅក្នុងកាបូបរបស់អ្នក។
បណ្ដាចំណុចសំខាន់ៗមួយចំនួនក្នុងការជ្រើសរើសឡេការពារកម្តៅថ្ងៃសម្រាប់ស្បែកខ្លាញ់
ព័ត៌មានខាងក្រោមនឹងជួយអ្នកស្វែងរកបាន “ផលិតផលពេញចិត្ត” សម្រាប់ស្បែករបស់អ្នក។
កម្រិត SPF សមស្របនិងមានសុវត្ថភាពសម្រាប់ស្បែក៖
កត្តាការពារ SPF កំណត់យ៉ាងច្រើនពីប្រសិទ្ធភាពរបស់ឡេការពារកម្តៅថ្ងៃ។ ឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF ខុសពីគ្នា ភាគច្រើនគឺខុសគ្នាពីរយៈពេលដែលផលិតផលមានប្រសិទ្ធភាពប៉ុណ្ណោះ។ គួរតែជ្រើសរើស SPF ដែលសមស្របដើម្បីជៀសវាងបញ្ហាស្បែកដែលមិនចង់មាន។
ឡេការពារកម្តៅថ្ងៃងាយជ្រាបចូលទៅក្នុងស្បែក
ជ្រើសរើសឡេដែលជាប្រភេទស្ព្រាយ ជែល ឬប្រភេទទឹកដោះគោ ដែលល្អបំផុតសម្រាប់ស្បែកខ្លាញ់ ព្រោះវាមានលក្ខណៈ “ស្រាល” និង “ស្តើង” នឹងជួយឱ្យស្បែកស្រូបយកបានលឿន និងជាប់បានយូរ។
ឡេការពារកម្តៅថ្ងៃ 4 មិន៖ មិនមានសារជាតិប្រេង មិនមានជាតិអាល់កុល មិនមានក្លិន និងគ្មានពណ៌នឹងមានសុវត្ថភាពសម្រាប់ស្បែកនិងមិនធ្ងន់មុខ។
តែងតែយកចិត្តទុកដាក់ចំពោះផលិតផលដែលមិនមានជាតិកាត់ស្បែក។ ការជ្រើសរើសឡេការពារកម្តៅថ្ងៃដែលគ្មានជាតិប្រេង គ្មានជាតិអាល់កុល គ្មានពណ៌ និងគ្មានក្លិន នឹងជួយរក្សាស្បែករបស់អ្នកឱ្យមានសុវត្ថភាព និងមានសុខភាពល្អ ។
គ្រប់គ្រងជាតិខ្លាញ់បានល្អ
ដើម្បីប្រើសម្រាប់ស្បែកខ្លាញ់ ជាការពិតកត្តាគ្រប់គ្រងខ្លាញ់របស់ឡេការពារកម្តៅថ្ងៃក៏ជាចំណុចសំខាន់ណាស់ដែរ។ សូមពិគ្រោះនិងសិក្សាដោយប្រុងប្រយ័ត្ន ដើម្បីដឹងថាផលិតផលមួយណាដែលមានសមត្ថិភាពគ្រប់គ្រងជាតិខ្លាញ់បានល្អបំផុត និងស័ក្តិសមបំផុតសម្រាប់ស្បែក ដើម្បីកុំឱ្យស្បែកមានបញ្ហាខ្លាញ់ច្រើន។
អានបន្ថែម៖ ប្រៀបធៀបឡេការពារកម្តៅថ្ងៃ physical sunscreen និង chemical sunscreen
បណ្ដាឡេការពារកម្ដៅថ្ងៃ Physical Sunscreen សម្រាប់ស្បែកខ្លាញ់ដែលគួរសាកល្បង
សូមក្រឡេកមកមើលឡេការពារកំដៅថ្ងៃ Physical Sunscreen ដែលទទួលបានការវាយតម្លៃល្អជាច្រើនសម្រាប់ស្បែកខ្លាញ់ ងាយកើតមុន និងងាយប្រតិកម្ម។ ទាំងនេះគឺជាផលិតផលដែលទទួលបានការវាយតម្លៃខ្ពស់នៅលើវេទិកាថែរក្សាស្បែក។
· ឡេការពារកម្ដៅថ្ងៃ Dermalogica Super Sensitive Shield SPF 30
ឡេការពារកម្ដៅថ្ងៃ Dermalogica គឺជាប្រភេទឡេមានសាច់រាវ ម៉ត់ ងាយជ្រាបចូលទៅក្នុងស្បែកយ៉ាងឆាប់រហ័ស។ ជាមួយនឹងកម្រិតការពារកំដៅថ្ងៃ SPF 30 ផលិតផលមិនបណ្តាលឱ្យស្អិត ប្រតាកឬសខ្លាំងនៅលើមុខ។ Dermalogica Super Sensitive Shield ក៏ជួយឱ្យស្បែកភ្លឺថ្លានៅពេលប្រើផងដែរ។
ផ្សំឡើងពីសារធាតុជួយផ្ដល់សំណើមធម្មជាតិ ចំរាញ់ពីឱសថរុក្ខជាតិដែលជួយការពារស្បែកដោយសុវត្ថភាពដោយមិនបង្ករឱ្យរលាក។ បណ្ដាសារជាតិវីតាមីនដែលមានក្នុងផលិតផល បើយោងតាមអ្នកផលិតអាចជួយស្ដារស្បែកដែលខូច និងប្រឆាំងនឹងភាពចាស់។
តាមការវាយតម្លៃ សមត្ថភាពការពារកម្តៅថ្ងៃរបស់ផលិតផលគឺប្រហែល 4-5 ម៉ោង ដែលជាពេលវេលាសមស្របមួយដើម្បីធានាសម្រាប់សកម្មភាពប្រចាំថ្ងៃ។

- Cell Fusion C Laser Sunscreen 100 SPF 50+/PA+++
ត្រូវបានគេវាយតម្លៃថាជាឡេការពារកម្ដៅសមស្របសម្រាប់គ្រប់ប្រភេទស្បែក ជាពិសេសស្បែកដែលងាយប្រតិកម្ម និងមានខ្លាញ់។
ជួយបំពេញបន្ថែម Collagen វីតាមីន E និង Coenzyme Q10 ជាមួយនឹងសារធាតុចិញ្ចឹមជាច្រើនដែលមានសុវត្ថភាពសម្រាប់ស្បែកបំផុត។

ឡេរាវ និងស្តើងជួយឱ្យការ apply ឡើងលើស្បែកងាយស្រួល ដោយមិនបារម្ភពីបញ្ហាធ្វើឱ្យស្បែកសពេកឬស្ទះរន្ធញើស។
លើសពីនេះ ឡេការពារកម្តៅថ្ងៃ Cell Fusion C Laser Sunscreen 100 SPF 50+/PA+++ ក៏ជួយtone up ស្បែកភ្លឺថ្លាតាមបែបធម្មជាតិផងដែរ។
- ឡេការពារកម្ដៅថ្ងៃ The Saem៖
ជាផលិតផលមកពីប្រទេសកូរ៉េ ដែលទទួលបានការកោតសរសើរពីមនុស្សជាច្រើនដែលជាម៉ាកដែលផលិតនូវផលិតផលដែលសាកសមសម្រាប់ស្បែកជាច្រើនប្រភេទ។ លក្ខណៈសំខាន់របស់ The Saem គឺល្អប្រើ មានគ្រឿងផ្សំដែលមានសុវត្ថភាពសម្រាប់ស្បែក។ សាកសមសម្រាប់ប្រភេទស្បែកជាច្រើន និងជាពិសេសគឺស្បែកខ្លាញ់។
ជាមួយនឹងសមត្ថភាពក្នុងការទប់ស្កាត់ជាតិខ្លាញ់ និងគ្រប់គ្រងជាតិខ្លាញ់បានយ៉ាងល្អ។ ពេលប្រើហើយនឹងមិនធ្វើឱ្យស្បែកមានខ្លាញ់ច្រើននោះឡើយ។
សម្រាប់ The Saem អ្នកគួរតែជ្រើសរើស The Saem Pink ព្រោះនេះជាប្រភេទឡេការពារកម្តៅថ្ងៃ Physical Sunscreen ស្របបានតាមតម្រូវការដែលទទួលបានការស្វែងរកយ៉ាងច្រើន។ ជួយការពារប្រឆាំងនឹងកាំរស្មីយូវីបានល្អបំផុត។
The Saem មានសាច់ឡេក្រាស់ជាងផលិតផលទាំងពីរដែលបានរៀបរាប់ខាងលើ ប៉ុន្តែការជ្រាបចូលទៅក្នុងស្បែកនៅតែល្អ និងមិនបណ្តាលឱ្យមានជាតិខ្លាញ់ និងក្រាស់ពេកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ The Saem មានតែមុខងារការពារកម្តៅថ្ងៃ និងជួយឱ្យស្បែកឡើងពណ៌ក្នុងរយៈពេលខ្លី។ លើសពីនេះ ផលិតផលក៏មិនមានមុខងារជួយផ្តល់ឬរក្សាសំណើម ស្តារស្បែក ឬប្រឆាំងភាពចាស់ដូចម៉ាកផ្សេងៗនោះទេ។

- ឡេការពារកម្ដៅថ្ងៃ Physical Sunscreen Avene Very High Protection Emulsion SPF50+ (រួមផ្សំ Chemical)
ឡេការពារកម្តៅថ្ងៃប្រភេទ Physical Sunscreen សម្រាប់ស្បែកខ្លាញ់ដែលមានសារជាតិគីមី Avene Very High Protection Emulsion SPF50+ ផ្តល់នូវសមត្ថភាពការពារកម្តៅថ្ងៃបានយូរ។ លើសពីនេះ ផលិតផលក៏អាចផ្តល់នូវសំណើម និងជួយស្បែកឱ្យក្មេងជាងវ័យ និងភ្លឺថ្លាជាងមុនផងដែរ។
ថ្វីត្បិតការរួមផ្សំនឹងប្រភេទ Chemical ក៏ដោយ ផលិតផលនេះមិនមានសារធាតុប៉ារ៉ាបែន ក៏ដូចជាសារធាតុផ្សំផ្សេងទៀតដែលបណ្តាលឱ្យរលាកស្បែកនោះទេ។ រូបមន្តផលិតដោយសុវត្ថភាពធានាថាមិនរលាកស្បែក។
Avene Very High Protection Emulsion SPF50+ ផ្តល់នូវអារម្មណ៍ស្រស់ស្រាយក្នុងពេលប្រើប្រាស់ ដោយសារផលិតផលមានសាច់ឡេម៉ត់ រាវ និងងាយស្រូបទៅក្នុងស្បែក។ ទោះជាយ៉ាងណាក៏ដោយ ជួនកាល Avene មានផលវិបត្តិដោយសារតែមានក្លិន ប៉ុន្តែក្លិនផលិតផលនឹងបាត់បន្ទាប់ពីលាបលើស្បែករយៈពេលខ្លី។

- ឡេការពារកម្តៅថ្ងៃ Physical Sunscreen សម្រាប់ស្បែកខ្លាញ់ Mijunka Aging Care Tone Up UV Milk
ជាផលិតផលថ្មីរបស់ Mijunka មកពីប្រទេសជប៉ុន។ ឡេការពារកម្តៅថ្ងៃ Mijunka ផ្តល់នូវការ ពិសោធន៍ឡេការពារកំដៅថ្ងៃដ៏ល្អ ដោយសារមានកម្រិត SPF50 PA+++ របស់ផលិតផល។ ជាមួយនឹងគោលដៅនាំមកនូវស្បែកដែលមានសុខភាពល្អ។
ជាមួយនឹងគ្រឿងផ្សំបានចំរាញ់ចេញពីធម្មជាតិ មានសុវត្ថិភាពទាំងស្រុងសម្រាប់ស្បែក នៅតែផ្តល់នូវសមត្ថភាពការពារកម្ដៅថ្ងៃយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីមុខងារជួយការពារកម្ដៅថ្ងៃ និង ជួយ toneup ស្បែក Mijunka Aging Care Tone Up UV ក៏មានសមត្ថភាពផ្តល់សំណើមដល់ស្បែក ជួយស្បែកសនិងទន់។ ក្រៅពីស័ក្តិសមសម្រាប់ស្បែកខ្លាញ់ Mijunka ក៏ស័ក្តិសមសម្រាប់ស្បែកងាយប្រតិកម្ម ស្បែកមុនជាដើម។
ជាមួយនឹងសាច់ឡេទន់ម៉ត់រលោង ជ្រាបចូលទៅក្នុងស្បែកបានយ៉ាងងាយបន្ទាប់ពីប្រើបាន 1 ដង។ ឡេការពារកម្តៅថ្ងៃ Mijunka បង្កើតជាស្រទាប់យ៉ាងស្តើងដែលជួយបិទបាំងស្នាមលើស្បែក។ ផលិតផលនេះងាយស្រួលប្រើ មិនមានជាតិខ្លាញ់ និងមិនស្ទះរន្ធញើស ជំនួយស្បែកខ្លាញ់ និងស្បែកងាយប្រតិកម្ម ជួយមិត្តនារីតែងតែមានអារម្មណ៍ថាសុវត្ថភាពពេលនៅក្រោមពន្លឺថ្ងៃ។

- ឡេការពារកម្តៅថ្ងៃ Physical Sunscreen JM Solution (រួមផ្សំនឹងប្រភេទ Chemical )
ជាប្រភេទឡេការពារកំដៅថ្ងៃប្រភេទដបដែលលាបផ្ទាល់ទៅលើស្បែក។ មានផលិតផលដោយឡែកសម្រាប់ស្បែកខ្លាញ់គឺ Marine Luminous Pearl Light Sun Stick (ដបពណ៌ខៀវ)។
ផលិតផលដបពណ៍ខៀវត្រូវបានចម្រាញ់ចេញពីគ្រឿងផ្សំគុជខ្យង សារ៉ាយសមុទ្រ ដើម្បីជួយផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យស្បែកស។ ជាពិសេសផលិតផលគ្រប់គ្រងជាតិខ្លាញ់និងសម្រាប់ ស្បែកខ្លាញ់។ អ្នកទាំងអស់គ្នាអាចទុកចិត្តបានដោយសារតែប្រសិទ្ធភាពការពារកម្ដៅថ្ងៃល្អ សម្រាប់ស្បែកខ្លាញ់ ។
JM Solution Marine Luminous Pearl Light Sun Stick មិនជ្រាបទឹក ដូច្នេះបញ្ហាញើសត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ ដោយសារតែបានចំរាញ់ចេញពីសារ៉ាយសមុទ្រ ផលិតផលនេះក៏មានប្រសិទ្ធិភាពធ្វើឱ្យស្បែកស និងភ្លឺថ្លាពីធម្មជាតិក្នុងអំឡុងពេលប្រើប្រាស់ដែរ។

- ឡេការពារកម្តៅថ្ងៃ Physical Sunscreen Anessa Perfect UV Sunscreen Skincare Milk
ជាម៉ាកល្បីពេញនិយមសម្រាប់បងប្អូននារី។ Anessa ផ្តល់នូវទំនុកចិត្តលើការជ្រើសរើសផលិតផលរបស់ពួកគេ។
សមត្ថភាពការពារកម្ដៅថ្ងៃ។ ចំរាញ់ពីធម្មជាតិពីប្រទាលកន្ទុយក្រពើ ជួយស្បែកឱ្យមានសំណើមពេញលេញ អាចជួយធ្វើឱ្យស្បែកស្រស់ថ្លាឡើងវិញនិងស្តារស្បែកដែលខូច។
សាច់ឡេម៉ត់និងងាយជ្រាបចូលទៅក្នុងស្បែក ហើយអាចប្រើជាម្សៅទ្រនាប់មុនពេលផាត់មុខ។ ជួយឱ្យស្បែកភ្លឺថ្លា និងបិទបាំងស្នាមស្រាល។
សមត្ថភាពគ្រប់គ្រងប្រេងរបស់ Anessa Perfect UV Sunscreen Skincare Milk គឺជាចំណុចលេចធ្លោបំផុតនៅពេលផលិតផលមានសមត្ថភាពគ្រប់គ្រងប្រេងអតិបរមា រហូតដល់ 6 ម៉ោងនៅកណ្តាលអាកាសធាតុក្តៅខ្លាំង។

- ឡេការពារកម្ដៅ Neutrogena Sheer Zinc Dry-Touch Broad Spectrum SPF 50
ជាផលិតផលមកពីប្រទេសអាមេរិក Neutrogena ទទួលបានបេះដូងអ្នកប្រើប្រាស់ជាច្រើន។ ក្រៅពីបញ្ហាប្រភពដើម ប្រសិទ្ធភាពនៃផលិតផលក៏ត្រូវបានវាយតម្លៃខ្ពស់ដោយអ្នក reviewer និងអ្នកជំនាញផងដែរ។
ចម្រាញ់ចេញពីគ្រឿងផ្សំធម្មជាតិ Neutrogena Sheer Zinc Dry-Touch Broad Spectrum SPF 50 ផ្តល់នូវប្រសិទ្ធភាពការពារកម្តៅថ្ងៃដែលមានសុវត្ថភាព និងល្អសម្រាប់ស្បែកខ្លាញ់ និងងាយប្រតិកម្ម។
ស្របតាមលក្ខខណ្ឌ ៤ មិន។ ក្រៅពីនេះក៏ត្រូវបានផលិតជាមួយបច្ចេកវិទ្យាស្រូបលឿន ជួយឱ្យផលិតផលសម្រេចបាននូវប្រសិទ្ធភាពការពារកម្ដៅថ្ងៃភ្លាមៗពេលលាបលើស្បែក។ ស្រូបបានយ៉ាងឆាប់រហ័ស និងផ្តល់ការការពារកម្ដៅថ្ងៃដល់ទៅ ៧ ម៉ោង។

- Sun Bum Original Sunscreen SPF 50 Clear Zinc
ជាផលិតផលការពារកំដៅថ្ងៃ SPF 50 ហើយក្រៅពីនេះក៏ធន់នឹងទឹកបានយូរផងដែរ។ Sun Bum Original SPF 50 Clear Zinc ស័ក្តិសមសម្រាប់ប្រើប្រាស់នៅពេលចូលរួមក្នុងសកម្មភាពហែលទឹក និងទៅសមុទ្រ។
ជាមួយនឹងសមត្ថភាពក្នុងការជ្រាបចូលស្បែកបានយ៉ាងលឿន និងជាប់នៅលើស្បែកក្នុងរយៈពេលយូរ សូម្បីតែហែលទឹក ផលិតផលជួយឱ្យស្បែកត្រូវបានការពារយ៉ាងល្អបំផុត។ សាច់ឡេប្រភេទ lotion ដែលមិនបង្កឱ្យស្អិត អាចប្រើជំនួសម្សៅទ្រនាប់បាន។

- La Roche Posay Anthelios SPF 50 Mineral sunscreen – Gentle lotion
ម៉ាកពីប្រទេសបារាំង Roche Posay គឺជាប្រេនពេញនិយមសម្រាប់បងប្អូនស្ត្រីនៅពេលស្វែងរកទិញផលិតផលថែរក្សាស្បែកដែលមានគុណភាព។
សាច់ឡេប្រភេទ gel ស្រូបយកបានយ៉ាងឆាប់រហ័ស។ ដូច្នេះអ្នកមិនបាច់ចំណាយពេលច្រើនក្នុងការលាបនិងប្រើប្រាស់នោះទេ។
ជាពិសេស ផលិតផលមិនមានជាតិអាល់កុលនិងក្លិនក្រអូប យោងទៅតាមរបាយការណ៍របស់អ្នកផលិត។ ទោះជាយ៉ាងណាក៏ដោយនៅពេលប្រើយើងនៅតែមានអារម្មណ៏ថាផលិតផលមានក្លិនក្រអូប។

ប៉ុន្តែផលិតផល La Roche Posay Anthelios SPF 50 Mineral sunscreen – Gentle lotion រៀងពិបាករកណាស់ក្នុងទីផ្សារយើង។
សមត្ថការពារកម្ដៅថ្ងៃគឺល្អ ប៉ុន្តែសមត្ថភាពគ្រប់គ្រងប្រេងមិនល្អប៉ុន្មាននោះទេ។ និយាយឱ្យត្រង់ទៅ នេះមិនមែនជាផលិតផលដ៏ល្អសម្រាប់ស្បែកខ្លាញ់នោះទេ ប៉ុន្តែប្រសិនបើអ្នកមានស្បែកខ្លាញ់ល្មម អ្នកអាចពិចារណាប្រើបាន។
សេចក្តីសន្និដ្ឋាន៖ ដូច្នេះ ឡេការពារកម្តៅថ្ងៃមានច្រើនប្រភេទសម្រាប់ស្បែកខ្លាញ់ ស្បែកងាយប្រតិកម្ម។ ក្រៅពីឡេការពារកម្តៅថ្ងៃ ផលិតផលគ្រប់ប្រភេទក៏មានឥទ្ធិពមុខងារជួយ toneup ស្បែក ថែរក្សាស្បែក ស្តារឡើងវិញ ប្រឆាំងភាពចាស់។ល។ ទាំងអស់សុទ្ធតែជាផលិតផលល្បីឈ្មោះមកពីម៉ាកល្បីឈ្មោះ។ ជួយអោយមត្តិនារីៗមានទំនុកចិត្តពេលប្រើ ហើយជឿជាក់ពីស្បែកមានសុខភាពល្អ។