បង្ហាញពីឧសថថែរក្សាសម្ផស្សព្យាបាលមុនត្រូវបានណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែក

មុន​គឺជា​បញ្ហា​សើស្បែក​ដ៏​គួរឱ្យ​រំខាន​មួយ​ព្រោះ​វា​ពិបាក​ព្យាបាល​ដាច់ទាំងស្រុង។ ជំនួសឱ្យការប្រើគ្រីមព្យាបាលមុនធម្មតា អ្នកគួរតែប្រើ ឧសថថែរក្សាសម្ផស្សជំនាញក្នុងការព្យាបាលមុន។ ផលិតផលទាំងនេះ មិនត្រឹមតែមានប្រយោជន៍ក្នុងការព្យាបាល និងបំប៉នស្បែក ថែមទាំងមានសុវត្ថិភាព និងមានប្រសិទ្ធភាព។ ខាងក្រោមនេះ Mijunka នឹងបង្ហាញពីផលិតផលឧសថថែរក្សាសម្ផស្សព្យាបាលមុនដែលត្រូវបានណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែក។អ្នកអានតាមដានទាំងអស់គ្នាណា!

ឧសថថែរក្សាសម្ផស្ស Jean D’arcel

ឧសថថែរក្សាសម្ផស្ Jean d’Arcelជាកម្មសិទ្ធិរបស់ឧសថថែរក្សាសម្ផស្ស អាឡឺម៉ង់។ នេះគឺជាផលិតផលជំនាញព្យាបាលមុនត្រូវបានគ្រូពេទ្យជឿ ជាក់ក្នុងការប្រើប្រាស់។ Jean D’arcel ព្យាបាលមុនត្រូវបានចេញវេជ្ជបញ្ជា ជាប្រចាំនៅក្នុងមន្ទីរពេទ្យ គ្លីនិកសើស្បែក ស្ប៉ា និងហាងកែសម្ផស្ស។ Jean D’arcel ផ្តល់ឱ្យអ្នកនូវដំណោះស្រាយបញ្ហាមុនដ៏ល្អឥតខ្ចោះ។ ពឹងផ្អែកលើ ធាតុផ្សំដែលមានកម្មសិទ្ធិដែលផ្ដាច់មុខ និងបច្ចេកវិទ្យាទំនើប។ គ្រប់គ្រងយ៉ាង តឹងរឹងនូវធាតុផ្សំនីមួយៗ ការប្រមូលផ្តុំ កំហាប់និងគុណភាព។ ការប្រើ ប្រាស់ឈុតផលិតផលព្យាបាលមុន Jean D’arcel អ្នកអាចជឿជាក់ទាំងស្រុង ពីសុវត្ថិភាព និងប្រសិទ្ធភាព។

គ្រឿងផ្សំព្យាបាលមុនពិសេស និងអស្ចារ្យនៅក្នុងឧសថថែរក្សាសម្ផស្ស ព្យាបាលមុន Jean D’arcel:

  • BHA ជំនាន់ថ្មី៖ មានប្រសិទ្ធិភាពរំលាយប្រេង កាត់បន្ថយការសំងាត់ sebum កាត់បន្ថយ keratinocytes ។
  • Royal Jelly: មានប្រសិទ្ធិភាពបង្កើត និងស្តារស្បែកឡើងវិញ។
  • ចម្រាញ់ចេញពីដើម Corylus avellana: ជួយការពារស្បែក និងបង្រួមរន្ធញើស។
  • Acnacidol 3% (អាស៊ីត 10-hydroxydecanoic, អាស៊ីត Sebacic, Decanediol)៖ មានប្រសិទ្ធិភាពប្រឆាំងនឹងបាក់តេរី, ប្រឆាំងនឹងការរលាក, ការពារមុនកើតឡើងវិញ និងរីករាលដាល។
  • Allantoin មានប្រសិទ្ធិភាពបង្កើតឡើងវិញ និងការពារស្បែក។

 

ឧសថថែរក្សាសម្ផស្សព្យាបាលមុនរបស់បារាំង

ជាមួយនឹងគុណសម្បត្តិនៃបច្ចេកវិជ្ជា និងសារធាតុផ្សំ ឧសថថែរក្សាសម្ផស្ស ព្យាបាលមុនបារាំងត្រូវបានស្ត្រីជឿទុកចិត្តក្នុងការប្រើប្រាស់។ សម្រាប់អ្នកដែលមានបញ្ហាមុននៅលើស្បែក ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយសាកល្បងព្យាបាលមុនជាមួយប្រភេទព្យាបាលមុនល្បីៗមកពីប្រទេសបារាំង។

ឧសថថែរក្សាសម្ផស្សព្យាបាលមុន La Roche-Posay

ឧសថថែរក្សាសម្ផស្ស La Roche-Posay គឺជាអាទិភាពលេខ ១ របស់ស្ត្រី បារាំង។ម៉ាកនេះល្បីល្បាញសម្រាប់ផលិតផលដែលព្យាបាលស្បែកងាយប្រតិកម្ម។ ជាពិសេសគឺគ្រីមព្យាបាលជំនាញមុន Effaclar Duo+។ ប្រភេទគ្រីមនេះមានទាំងសមត្ថភាពកម្ចាត់មុន និងអាចការពារស្នាមមុន យ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះគ្រីម Cicaplast មានភាពល្បីល្បាញ សម្រាប់ការព្យាបាលស្បែកដែលត្រូវរលាក។

 

ឧសថថែរក្សាសម្ផស្សព្យាបាលមុន La Roche-Posay
ឧសថថែរក្សាសម្ផស្សព្យាបាលមុន La Roche-Posay

ប្រសិនបើស្បែករបស់អ្នកងាយកើតមុន ប្រភេទស្បែកខ្លាញ់ ឬងាយ ប្រតិកម្ម។ ឧសថថែរក្សាសម្ផស្ស La Roche-Posay គឺជាជម្រើសសុវត្ថិភាព សម្រាប់អ្នក។

មើលបន្ថែម៖ Top 6 គ្រីមជំនួយស្បែកសដែលមានតម្លៃសមរម្យគួរប្រើបំផុត

ឧសថថែរក្សាសម្ផស្សព្យាបាលមុន Bioderma

ឧសថថែរក្សាសម្ផស្ស Bioderma មានឯកទេសក្នុងការផលិតប្រភេទ ផលិតផលសម្រាប់ស្បែកងាយប្រតិកម្ម។ គ្រីមលាងសម្អាត Bioderma គឺជាផលិតផលគំរូបំផុតរបស់ក្រុមហ៊ុននេះ។ ប្រៀបធៀបជាមួយ ម៉ាកឧសថថែរក្សាសម្ផស្សណាមួយដែលមាននាពេលបច្ចុប្បន្ន។ Bioderma តែងតែធ្វើឱ្យអ្នកប្រើប្រាស់ពេញចិត្តដោយប្រសិទ្ធភាពនិងសុវត្ថិភាពរ

បស់វា។ មានគុណវិបត្តិតូចមួយគឺថាតម្លៃនៃប្រភេទឧសថថែរក្សា សម្ផស្ស Bioderma ខ្ពស់ណាស់។ ប៉ុន្តេការពិសោធន៍ដែលអ្នកទទូលបាន គឺអស្ចារ្យលើសគេទាំងអស់។

ឧសថថែរក្សាសម្ផស្សព្យាបាលមុន Vichy

ក្រុមហ៊ុនឧសថថែរក្សាសម្ផស្ស Vichy មានជាង 80 ឆ្នាំនៅក្នុងទីផ្សារ ឧសថថែរក្សាសម្ផស្ស។ ផលិតផល​របស់ Vichy ក៏​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ។ នារីណា​ដែលប៊ិនប៉ៅ​ក្នុងការ​បំប៉ន់​ស្បែក​និង​ថែរក្សាសម្រស់​ច្បាស់​ជា​ស្គាល់ពី​ម៉ាក​នេះ​។

 

ឧសថថែរក្សាសម្ផស្សព្យាបាលមុន Vichy
ឧសថថែរក្សាសម្ផស្សព្យាបាលមុន Vichy

 

ក្រៅ​ពី​ផលិតផលឧសថថែរក្សាសម្ផស្ស​ដែល​មាន​ឯកទេស​ក្នុង​ការ​ព្យាបាល​មុន និង​ការស្ដារ​ស្បែកឡើងវិញ។ Vichy ក៏ផ្តល់ផលិតផលល្បីៗផ្សេងទៀត ដូចជា៖ Mineral spray ដើម្បីបង្កើនសំណើម ផ្តល់ជាតិទឹកដល់ស្បែកភ្លាមៗ   Serum ខាប់ស្ដារឡើងវិញ Vichy Mineral 89 Recovery Concentrate – ប្រភេទនេះជំនាញខាងផ្ដាល់សំណើមសម្រាប់ស្បែកដែលងាយប្រតិកម្ម។ ការប្រើឧសថថែរក្សាសម្ផស្ស Vichy អ្នកនឹងងាយទទួលបានស្បែកទន់ រលោងយ៉ាងឆាប់រហ័ស។

ឧសថថែរក្សាសម្ផស្ស យិនស៊ិន (Ginseng) ព្យាបាលមុនឆាប់យ៉ាងរហ័ស

ឧសថថែរក្សាសម្ផស្សយិនស៊ិន ព្យាបាលមុនបានលឿនរហ័សក្នុងរយៈ 24h ដែលមានធាតុផ្សំសំខាន់គឺ យិនស៊ិន។ នេះជាសារធាតុដ៏មានតម្លៃដែល មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព និងស្បែក។ លើសពីនេះ គ្រីមព្យាបាលមុន យិនស៊ិន បានយ៉ាងឆាប់ក្នុងរយៈ 24 ម៉ោង ក៏មានផ្ទុកនូវសារធាតុ mulberry ទឹកឃ្មុំ សារធាតុរ៉ែ និងវីតាមីន C, E, និង B ផងដែរ។

អត្ថប្រយោជន៍សំខាន់នៃផលិតផលព្យាបាលមុន យិនស៊ិនគឺ៖ កម្ចាត់ការ រលាក ព្យាបាលទាល់ចប់បញ្ហាស្បែកមុន ការពារការកើតមុនថ្មី។ ទន្ទឹមនេះដែរ គ្រីមក៏មានផ្ទុកនូវសារធាតុសកម្ម Glycerine, Benzoyl Peroxide, Axit Caprylic និង Axit lacric ។ មានប្រសិទ្ធភាពកម្ចាត់មុន យ៉ាងឆាប់ ការពារការឆ្លងមេរោគ ការពារមុនពីការរីករាលដាល។

ឧសថថែរក្សាសម្ផស្សព្យាបាលមុន កូរ៉េ

មិន​ត្រឹម​តែ​គ្រឿង​សម្អាង​ប៉ុណ្ណោះ​ទេ ឧសថថែរក្សាសម្ផស្សកូរ៉េ​ក៏​មាន​ការ​ពេញ​និយម​យ៉ាងខ្លាំង​ដែរ។ ខាងក្រោមនេះគឺជាម៉ាកឧសថថែរក្សា សម្ផស្សកូរ៉េចំនួន 2 ដែលមានឯកទេសក្នុងការព្យាបាលមុនដែលត្រូវ បានណែនាំដោយគ្រូពេទ្យជំនាញខាងសើស្បែកជាច្រើន។

Mediheal

ឧសថថែរក្សាសម្ផស្ស Mediheal មកពីប្រទេសកូរ៉េមានវត្តមាន នៅលើទីផ្សារតាំងពីយូរ។ ក្រុមហ៊ុននេះមានជំនាញខាងផលិតផលដែលព្យាបាល និងស្តារឡើងវិញរាល់បញ្ហាស្បែក។ គ្រឿងផ្សំសំខាន់ នៃផលិតផលព្យាបាលមុន Mediheal មានប្រភពដើមពីធម្មជាតិ។ ឧទាហរណ៍ យិនស៊ិន កាបូនដែលបានធ្វើឱ្យសកម្ម តែបៃតង។ល។ ដូច្នេះ ឧសថថែរក្សាសម្ផស្ស Mediheal មានសុវត្ថិភាពនិងមិនបង្កបញ្ហារលាក ឱ្យស្បែក។

Shin Nee

Shin Nee មានឯកទេសខាងឧសថថែរក្សាសម្ផស្ស និងការថែទាំស្បែក ស៊ីជម្រៅ។ នេះក៏ជាម៉ាកឧសថថែរក្សាសម្ផស្ស កូរ៉េ ដ៏ពេញនិយមបំផុត មួយនាពេលបច្ចុប្បន្ននេះ។ ផលិតផលរបស់ Shin Nee ពេញនិយម និងបានអោយតម្លៃខ្ពស់ចំពោះអត្ថប្រយោជន៍ក្នុងការព្យាបាល។ ជាពិសេស ព្យាបាលមុន សម្រាប់ស្បែកងាយប្រតិកម្ម។ ប្រសិទ្ធភាពខ្ពស់ ខណៈពេល ដែលតម្លៃសមរម្យ គឺជាចំណុចបូករបស់ Shin Nee ។

 

ខាងលើគឺជាម៉ាកឧសថថែរក្សាសម្ផស្ស និងព្យាបាលមុនលំដាប់ខ្ពស់ មួយចំនួនដែលត្រូវបានណែនាំដោយវេជ្ជបណ្ឌិត។ សង្ឃឹមថាអ្នកនឹងរក ឃើញនូវឧសថថែរក្សាសម្ផស្ស និងព្យាបាលមុនដ៏មានប្រសិទ្ធភាព។