ការព្យាបាលជាំមុខនៅផ្ទះជាវិធីដ៏មានប្រយោជន៍មួយដែលអ្នកណាក៏អាចធ្វើបានយ៉ាងងាយ។ ស្នាមជាំគឺជាការបង្កើតចេញចំណុចខ្មៅនៅលើស្បែកដោយសារតែការប្រមូលផ្តុំនៃសារធាតុពណ៌ melanin ច្រើនពេក។ មានមូលហេតុជាច្រើនបណ្ដាអោយស្បែកជាំខ្មៅ ដូចជាការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលពេញវ័យ ឬមានផ្ទៃពោះ កត្តាបរិស្ថាន ភាពតានតឹង ឬការប្រើប្រាស់គ្រឿងសម្អាងមិនសមរម្យ និងការព្យាបាលសម្រស់ផ្សេងៗទៀត។
នៅក្នុងដំណើរការនៃការព្យាបាលស្នាមជាំខ្មៅ និងអាចន៍រុយនៅផ្ទះ ក្រៅពីការប្រើគ្រីមជំនួយ និងផលិតផលព្យាបាលជាំស្បែក អ្នកគួរតែយោងទៅលើរម៉ាស់ថែរក្សាស្បែកមួយចំនួន និងវិធីព្យាបាលតាមបែបធម្មជាតិខាងក្រោមនេះ។
ស្លឹក Perilla ជួយព្យាបាលអាចន៍រុយជាំខ្មៅ
ស្លឹក Perilla គឺជាបន្លែទូទៅក្នុងអាហារគ្រួសារ។ មិនត្រឹមតែមានរសជាតិប្លែកនោះទេ ស្លឹក perilla ក៏ត្រូវបានគេចាត់ទុកជាឱសថថែសម្ផស្សដែលអាចព្យាបាលជាំស្បែកមុខបានដែរ។ ស្លឹក Perilla មានសារធាតុចិញ្ចឹមយ៉ាងច្រើនដូចជាក្រុមនៃវីតាមីន A, C, សារធាតុរ៉ែដូចជា ជាតិដែក ស័ង្កសីជាដើម ដើម្បីជួយជំរុញការបង្កើតឡើងវិញនៃស្បែក កាត់បន្ថយការបង្កើតជាតិ Melanin នៅក្រោមស្បែក និងកាត់បន្ថយការកើតជាំស្បែក។
អ្នកអាចព្យាបាលស្នាមជាំខ្មៅ និងអាចន៍រុយដោយស្លឹក perilla តាមរយៈវិធីបិទម៉ាសស្លឹក perilla លាយជាមួយទឹកក្រូចឆ្មា និងទឹកឃ្មុំដើម្បីទទួលបានប្រសិទ្ធភាពល្អបំផុត។

វិធីធ្វើម៉ាសបិទមុខដើម្បីព្យាបាលស្នាមជាំខ្មៅដោយស្លឹក perilla គឺសាមញ្ញណាស់ ដោយអ្នកគ្រាន់តែត្រូវការស្លឹក perilla មួយក្តាប់តូចលាងស្អាតជាមួយទឹក លាយជាមួយទឹកក្រូចឆ្មា ឬគ្រឿងផ្សំធម្មជាតិដែលមានសុវិត្ថភាព សាកសមសម្រាប់ប្រភេទស្បែកនីមួយៗ។ គឺមានម៉ាសធម្មជាតិ ជួយព្យាបាលស្បែកជាំខ្មៅ ហើយជួយជំនួយស្បែល។
មើលបន្ថែម៖ ផលិតផលព្យាបាលជាំប្រឆាំងភាពចាស់និងវិធីព្យាបាលជាំនៅវ័យ 40 ឆ្នាំ
ព្យាបាលបញ្ហាជាំស្បែកដោយប៉េងប៉ោះទុំ
ផ្លែប៉េងប៉ោះមានផ្ទុកនូវវីតាមីន C ជាច្រើនដែលមានសមត្ថភាពបង្កើតកោសិកាឈាមក្រហមឡើងវិញក្នុងឈាម ដោយហេតុនេះជួយឱ្យស្បែកកាន់តែរលោង ក្រហម។ អ្នកអាចប្រើប៉េងប៉ោះជាគ្រឿងផ្សំធម្មជាតិដើម្បីជួយព្យាបាលស្នាមជាំមុននៅផ្ទះដោយការផ្សំញ៉ាំទឹកប៉េងប៉ោះ ផ្សំជាមួយការថែរក្សាស្បែកមុខដោយចំរាញ់ពីប៉េងប៉ោះសុទ្ធ។

ប៉េងបោះជួយឱ្យស្បែកមានសំណើម ព្យាបាលស្បែក និងចៀសវាងសារធាតុដែលបង្កើតជាមេឡាមីនក្រោមស្បែក។ អ្នកអាចបិទចំណិតប៉េងប៉ោះត្រជាក់ស្តើងៗដោយផ្ទាល់លើស្បែកដើម្បីផ្តល់សំណើមដល់ស្បែកបន្ទាប់ពីត្រលប់មកពីក្រោមកម្តៅថ្ងៃ។ ឬក៏អាចព្យាបាលស្នាមជាំខ្មៅដោយប្រើទឹកប៉េងប៉ោះនិងទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃក៏ជួយកាត់បន្ថយលទ្ធភាពបង្កើតស្នាមអាចន៍រុយជាំខ្មៅនៅលើស្បែកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលប្រើប៉េងប៉ោះលាបលើស្បែក អ្នកគួរតែកំណត់ការប៉ះពាល់ស្បែករបស់អ្នកទៅនឹងពន្លឺព្រះអាទិត្យដោយផ្ទាល់។
ទឹកឃ្មុំព្យាបាលស្បែក ជួយព្យាបាលជាំខ្មៅមានប្រសិទ្ធភាព
ទឹកឃ្មុំសុទ្ធគឺជាអំណោយដ៏មានតម្លៃពីធម្មជាតិ។ ដោយសារតែពួកវាផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនដែលចាំបាច់សម្រាប់សុខភាពមនុស្ស ដូចជាវីតាមីនសំខាន់ៗ និងសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ណាស់។ ដូច្នេះហើយ ទឹកឃ្មុំមិនត្រឹមតែជួយលើកកំពស់សុខភាពប៉ុណ្ណោះទេ ថែមទាំងត្រូវបានប្រើប្រាស់យ៉ាងច្រើនក្នុងការថែសម្រស់ ជួយព្យាបាលស្នាមអុជខ្មៅនៅផ្ទះតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។

អ្នកអាចព្យាបាលស្នាមជាំដោយទឹកឃ្មុំផ្សំជាមួយទឹកក្រូចឆ្មា ឬផ្លែបឺរដើម្បីបង្កើតជាម៉ាស់បិទមុខងាយៗ។ សារធាតុសកម្មនៅក្នុងទឹកឃ្មុំ ក្រូចឆ្មា និងផ្លែបឺរ អាចបំបាត់ស្នាមអុចខ្មៅនៅលើស្បែក ជួយផ្តល់សំណើម ធ្វើអោយស្បែកមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែជ្រើសរើសទឹកឃ្មុំធម្មជាតិ ដែលមានគុណភាព មានប្រភពច្បាស់លាស់មកប្រើប្រាស់ ដើម្បីនាំមកនូវប្រសិទ្ធភាពល្អបំផុត។
ព្យាបាលជាំស្បែកជាមួយប្រទាលកន្ទុយក្រពើ (aloe)
ការព្យាបាលបញ្ហាជាំស្បែកមុខជាមួយទឹក aloe មិនមែនជារឿងចម្លែកសម្រាប់ស្ត្រីទៀតទេ។ ក្រៅពីការប្រើប្រាស់បង្កើតភាពត្រជាក់ និងផ្តល់សំណើមដល់ស្បែក ការប្រើប្រាស់ aloe ក៏មានប្រសិទ្ធភាពមួយសម្រាប់ព្យាបាលស្នាមជាំខ្មៅ និងអាចម៍រុយផងដែរ។
ស្លឹក Aloe មានសារធាតុចិញ្ចឹមជាច្រើនក្រុមដែលចាំបាច់សម្រាប់ស្បែកដូចជាវីតាមីន A, E, C, ក្រុមវីតាមីន B កាល់ស្យូម ស័ង្កសី និងអាស៊ីតអាមីណូជាដើមដើម្បីជួយបង្កើតឡើងវិញ ផ្តល់សំណើម និងធ្វើអោយស្បែកទន់រលោង ជួយការពារស្បែកពីកត្តាអាក្រក់ខាងក្រៅ។

ដោយសារតែសារធាតុដែលមានប្រយោជន៍នៅក្នុង aloe វាជួយការពារការវិវត្តនៃសារធាតុ melanin នៅក្រោមស្បែក ដោយហេតុនេះអាចកំណត់ការកើតអាចម៍រុយជាំខ្មៅ ជួយអ្នកក្នុងការព្យាបាលអាចន៍រុយជាំខ្មៅនៅផ្ទះបានទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយអ្នកមិនគួរប្រើហួសពេកដែរនៅពេលប្រើវាអ្នកត្រូវរៀបចំវាដោយប្រុងប្រយ័ត្ន ។