អ្វីទៅជាឧសថថែរក្សាសម្ផស្ស (cosmeceuticals) ? តើគួរប្រើប្រាស់ផលិតផលនិងឬអត់?

ឧសថថែរក្សាសម្ផស្ស (cosmeceuticals) កំពុងជំនួសគ្រឿងសម្អាងបន្តិចម្តងៗក្នុងការថែរក្សាស្បែកនិងសម្រស់។ សព្វថ្ងៃនេះ ស្ត្រីភាគច្រើនចូលចិត្ត ឧសថថែរក្សាសម្ផស្ស ដើម្បីរក្សាភាពស្រស់ស្អាត។ សម្រាប់អ្នក ដែលមានបញ្ហាស្មុគ្រស្មាញលើស្បែកដូចជា៖ មុន ជាំ ស្នាម ស្នាមអុចខ្មៅ។ល។ កាន់តែជឿជាក់លើ ឧសថថែរក្សាសម្ផស្ស ។ ដូច្នេះ តើអ្វីទៅជាឱសថថែរក្សាសម្ផស្ស? តើគួរប្រើប្រាស់ផលិតផល និងឬអត់? អ្នកអានស្វែងរកចម្លើយជាមួយ Mijunka ណា!

តើអ្វីទៅជាសថថែរក្សាសម្ផស្ស?

ឧសថថែរក្សាសម្ផស្សដែលមានឈ្មោះជាភាសាអង់គ្លេសគឺ Cosmeceuticals ដែលជាការរួមបញ្ចូលគ្នានៃគ្រឿងសំអាង (comestics) និងឱសថ (pharmaceuticals) ។ ចាប់ពីទសវត្សរ៍ទី 90 នៃសតវត្សចុងក្រោយមកបច្ចេកស័ព្ទឧសថថែរក្សាសម្ផស្ស បានបង្កើតចេញ។ដូច្នេះតើអ្វីទៅជាឧសថថែរក្សាសម្ផស្ស?នោះគឺជាគ្រឿងសម្អាងដែលមានសារធាតុឱសថ មានប្រយោជន៍ ដល់សុខភាពស្បែក។ឬគ្រឿងសំអាងបានប្រើដូចជាផលិតផលព្យាបាលសើស្បែក។

ឧសថថែរក្សាសម្ផស្ស
ឧសថថែរក្សាសម្ផស្ស (Cosmeceuticals) ជាពាក្យបានរួមបញ្ចូលរវាង គ្រឿងសម្អាង(cosmetics) នឹង ឧសថថែស្បែក (pharmaceuticals)

ដូច្នេះតើអ្វីជាលក្ខណៈសំខាន់នៃឧសថថែរក្សាសម្ផស្សជាអ្វី?

  • ឧសថថែរក្សាសម្ផស្សមានលក្ខណៈសម្បត្តិនៃគ្រឿងសំ អាង។មានទាំងលក្ខណៈសម្បត្តិនៃឧសថព្យាបាល និង ស្ដារស៊ីជម្រៅ។
  • ឧសថថែរក្សាសម្ផស្សត្រូវបានស្រាវជ្រាវ និងបង្កើត ដោយប្រើដំណើរការយ៉ាងម៉ត់ចត់ដូចជាការផលិតឱសថ។
  • នៅក្នុងសមាសភាពនៃឧសថថែរក្សាសម្ផស្សតែងតែមានគ្រឿងផ្សំឱសថទំនើបបំផុត។ពួកវាចូលរួមក្នុងការព្យាបាល ដល់ទីបញ្ចប់បញ្ហាស្បែកមួយចំនួន រួមចំណែកដល់ការស្តារ ស្បែកឡើងវិញ។ ដូចជា៖ ស្បែកខ្មៅស្រអាប់ មុន ស្បែកងាយប្រតិកម្ម ស្បែកខូច រលាក ស្បែកមានភាពចាស់។ល។

ជាមួយនឹងគុណសម្បត្តិពិសេសខាងលើ ឧសថថែរក្សាសម្ផស្ស គឺជាផលិតផលដែលពេញនិយមសម្រាប់ហាងកែសម្ផស្ស ស្ប៉ា និងគ្លីនិក។

មើលបន្ថែម៖ វិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលស្នាមជាំលើថ្ពាល់ទាំងសងខាង

តើសថថែរក្សាសម្ផស្សជាអ្វី? តើសថថែរក្សាសម្ផស្ស មានប្រភេទអ្វីខ្លះ?

ជាមួយនឹងនិយមន័យនៃឧសថថែរក្សាសម្ផស្សខាងលើនេះ អ្នកអាចយល់បានថាឧសថថែរក្សាសម្ផស្សគឺជាគ្រឿងសំអាង + ឱសថ។ ដូច្នេះហើយ ​ឧសថថែរក្សាសម្ផស្សក៏​មាន​ភាព​ចម្រុះ​យ៉ាងខ្លាំង​ បំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់។ ជាក់ស្តែងនៅលើ ទីផ្សារសព្វថ្ងៃមាន ៣ ប្រភេទឧសថថែរក្សាសម្ផស្សសំខាន់ៗ រួមមាន៖

ឧសថថែរក្សាសម្ផស្សគ្រឿងសម្អាង

ឧសថថែរក្សាសម្ផស្សគ្រឿងសម្អាងជាចម្បងជួយអោយស្បែកទទួលបានភាពស្រស់ស្អាតភ្លាមៗ បបូរមាត់ សក់ ក្រចក ។ល។  គ្រាន់តែមានភាព ស្រស់ស្អាតពីខាងក្រៅដោយគ្មានប្រសិទ្ធភាព ព្យាបាលស៊ីជម្រៅ ។

ឧសថថែរក្សាសម្ផស្សការពារស្បែក

ឧសថថែរក្សាសម្ផស្សការពារស្បែកដែលមានភារកិច្ចចម្បងគឺការពារផលប៉ះពាល់អាក្រក់នៃបរិស្ថានទៅលើស្បែក។ ឧទាហរណ៍ ដូចជា៖ កាំរស្មីអ៊ុលត្រាវីយូឡេ (កាំរស្មីយូវី) នៃព្រះអាទិត្យ ធូលីដី បរិស្ថានត្រូវបំពុល សារធាតុគីមី ឬឥទ្ធិពលនៃពេលវេលា… ភ្នាក់ងារខាងក្រៅទាំងនេះធ្វើឱ្យស្បែកងាយរងការខូចខាត ស្ងួត ខ្វះភាពស្រស់ស្អាត។ល។

ការប្រើឧសថថែរក្សាសម្ផស្សការពារស្បែកដូចជាឡេការពារ កម្តៅថ្ងៃ ហ្វូមលាងសម្អាត ផលិតផលប្រឆាំងនឹងភាពស្ងួត ឬផលិតផលដែលបន្ថយភាពចាស់។ ទាំងនេះគឺជាប្រភេទនៃ ឧសថថែរក្សាសម្ផស្សការពារស្បែកដែលមានប្រសិទ្ធភាព។ ជួយការពារមិនអោយខូចស្បែក កាត់បន្ថយការខូចស្បែក តាមពេលវេលា។

cosmeceuticals
cosmeceuticals មានច្រើនប្រភេទ

 

ឧសថថែរក្សាសម្ផស្សព្យាបាល

ឧសថថែរក្សាសម្ផស្សព្យាបាលមានប្រសិទ្ធិភាពក្នុងការព្យាបាល  ស៊ីជម្រៅលើបញ្ហាស្បែក។ ដូចនោះ អាចជួសជុលការខូចខាត ស្ដារឡើងវិញ និងចិញ្ចឹមស្បែក។ ដោយអត្ថប្រដោជន៍នៃការពង្រឹង ភាពធន់នៃស្បែកយ៉ាងជ្រៅពីខាងក្នុង។ ប្រភេទឧសថថែរក្សា សម្ផស្សនេះ ជាទូទៅសម្រាប់ព្យាបាលស្បែកស្ងួត ជាំស្បែក ស្នាមអុចខ្មៅ រលាកស្បែក ជំងឺ ichthyosis ជំងឺត្រអក (eczema) ជំងឺស្បែករបកក្រហម ប្រភេទផ្សេងៗនៃមុនជាដើម(acne diseas)។

តើគួរប្រើប្រាស់សថថែរក្សាសម្ផស្សឬអត់?

តាមរយៈនិយមន័យនៃអ្វីដែលជាឧសថថែរក្សាសម្ផស្ស អ្នកប្រហែលជាបានយល់កាន់តែច្រើនអំពីផលិតផលនេះ។ បច្ចុប្បន្ននេះ ផលិតផលឧសថថែរក្សាសម្ផស្ស ពិតជាមិន ទាន់ពេញនិយមនៅកម្ពុជាទេ។ ដូច្នេះសម្រាប់ប្រភេទ ផលិតផលនៅក្នុងនិន្នាការថែសម្រស់។ តើគួរប្រើប្រាស់ឧសថថែរក្សាសម្ផស្សឬអត់?

ទីមួយឧសថថែរក្សាសម្ផស្ស គឺជាផលិតផលព្យាបាល និងថែរក្សា ស្បែកស៊ីជម្រៅ។ ផលិតផលនេះត្រូវបានចេញវេជ្ជបញ្ជាជាច្រើន ដោយគ្រូពេទ្យជំនាញខាងសើស្បែកនៅក្នុងមន្ទីរពេទ្យ និងគ្លីនិក សើស្បែក។ នៅក្នុងគ្លីនិកស្ប៉ា ការព្យាបាលស្បែកស៊ីជម្រៅក៏ ជឿជាក់លើឧសថថែរក្សាសម្ផស្សផងដែរ។ ដូច្នេះ​ប្រសិន​បើ​អ្នកកំពុង​ឆ្ងល់​ថា​តើ​គួរ ប្រើប្រាស់ឧសថថែរក្សាសម្ផស្សឬអត់? ស្វែងយល់ពីអត្ថប្រយោជន៍មួយចំនួនទៀតនៅខាងក្រោម!

សុវត្ថិភាពនៃឧសថថែរក្សាសម្ផស្ស

ដំណើរការទាំងមូលនៃការស្រាវជ្រាវ ផលិតឧសថ ការពិសោធន៍ គ្លីនិក របស់ឧសថថែរក្សាសម្ផស្សត្រូវតែមានភាពម៉ត់ចត់ដូចជា ការផលិតឱសថ។ រាល់ផលិតផលឧសថថែរក្សាសម្ផស្សបាន ផលិតត្រូវតែមានក្រដាសបញ្ជាក់ពីអង្គការដ៏មានកិត្យានុភាព ឈានមុខគេរបស់ពិភពលោក។នៅក្នុងសមាសភាពនៃឧសថថែរក្សាសម្ផស្សត្រូវតែលុបចោលទាំងស្រុងសារធាតុដែលអាចបង្កផលប៉ះពាល់ដល់ស្បែក។ ដូច្នេះការប្រើប្រាស់ឧសថថែរក្សាសម្ផស្សមានសុវត្ថិភាពជាងគ្រឿងសំអាងច្រើនដង។

ឧសថថែរក្សាសម្ផស្សមានចរិតលក្ខណៈនៃគ្រឿងសំអាង

ប្រសិនបើប្រភេទគ្រឿងសំអាងធម្មតាមានតែសមត្ថភាព ក្នុងការកែលម្អផ្ទៃមុខប៉ុណ្ណោះទេ។ប្រភេទឧសថថែរក្សាសម្ផស្សមានសមត្ថភាពក្នុងការព្យាបាលស៊ីជម្រៅ ព្យាបាលដល់ទីបញ្ចប់ឫសគល់នូវបញ្ហានៃស្បែក។ ទន្ទឹមនឹងនេះឧសថថែរក្សាសម្ផស្សថែមទាំងមានប្រសិទ្ធភាពក្នុងការព្យាបាលភាពខូចខាតនៃស្បែកផងដែរ។ដូច្នេះការប្រើប្រាស់ឧសថថែរក្សាសម្ផស្សមិនត្រឹមតែជួយធ្វើឱ្យស្បែកស្រស់ស្អាតនិងស្តារភាពខូចខាតលើស្បែកយ៉ាងមានប្រសិទ្ធភាព។ ថែមទាំងចិញ្ចឹមស្បែក ពង្រឹងសុខភាពស្បែកជ្រៅពី ខាងក្នុង។

 

សារធាតុផ្សំពីធម្មជាតិ ដាច់ខាតគ្មានផ្តុកជាតិពិសពុល

តើឧសថថែរក្សាសម្ផស្សជាអ្វី? ឧសថថែរក្សាសម្ផស្ស មានសារធាតុចម្រាញ់ពីធម្មជាតិ មានប្រសិទ្ធភាពខ្ពស់ក្នុង ការព្យាបាលស្បែក និងគ្មានផ្តុកនូវជាតិពុល។ គ្រឿងផ្សំនៃឧសថថែរក្សាសម្ផស្សគ្មានជាតិពុលគីមី ជាតិអាល់កុល ក្លិនសំយោគ…។ ដូច្នេះបើប្រៀបធៀបនឹងការប្រើប្រាស់ឧសថថែរក្សាសម្ផស្ស និងគ្រឿងសម្អាងអាចឃើញថាឱសថថែរក្សាសម្ផស្សមានភាព ស្រទន់ជាង ងាយជ្រាបចូលស្បែកបានយ៉ាងឆាប់រហ័ស។ បន្ទាប់ពី លាបលើស្បែក ឱសថថែរក្សាសម្ផស្សនាំមកនូវអារម្មណ៍ធូរស្រួល មិនបណ្តាលឱ្យមានការកកស្ទះ ភាពធ្ងន់នៅលើស្បែក។

ឱសថថែរក្សាសម្ផស្សមានគុណសម្បត្តិលេចធ្លោជាច្រើន

តើឱសថថែរក្សាសម្ផស្សជាអ្វី? ឱសថថែរក្សាសម្ផស្ស បំពេញ នូវលក្ខណៈវិនិច្ឆ័យនៃភាពស្រស់ស្អាតបានភ្លាមៗនិងយូរអង្វែង។ ការលាបឱសថថែរក្សាសម្ផស្សបំប៉ន់ស្បែក ត្រឹមតែរយៈពេលខ្លី អាចឃើញប្រសិទ្ធភាពដំបូង។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ​គឺ​ឱសថថែរក្សាសម្ផស្សអាច​ស័ក្តិសម​សម្រាប់​គ្រប់​ប្រភេទ​ស្បែក។ ស្បែកខ្លាញ់ ស្បែកចាស់ ស្បែកស្ងួត ស្បែកងាយប្រតិកម្ម អាឡែស៊ី កើតមុនលើស្បែក… ជាដើម សុទ្ធតែអាចប្រើប្រាស់ ឱសថថែរក្សាសម្ផស្សបានដោយសុវត្ថិភាព និងបាត់ភាពមិន ស្រួល ដោយឆាប់រហ័ស ។

 

សេចក្តីសរុប

តាមរយៈការចែករំលែកខាងលើ Mijunka សង្ឃឹមថាអ្នកនឹងយល់ កាន់តែច្បាស់អំពីអ្វីដែលជាឱសថថែរក្សាសម្ផស្ស(cosmeceuticals)។ គុណសម្បត្តិនៃឱសថថែរក្សាសម្ផស្ស។ ក៏ដូចជាដឹងថាតើគួរប្រើឱសថថែរក្សា សម្ផស្សឬអត់។ជូនពរអ្នកតែងតែមានស្បែកស្រស់ស្អាតជាមួយនឹងផលិតផលឱសថថែរក្សាសម្ផស្សដ៏មានកិត្យានុភាព។