តើអ្នកគួរញ៉ាំអ្វីដើម្បីឲ្យស្បែកមានសុខភាពល្អ?

ការស្រាវជ្រាវជាច្រើនបានបង្ហាញថាអាហាររូបត្ថម្ភមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាពស្រស់ស្អាតនៃស្បែក។ ចង់បាន ស្បែកសស្អាត ភ្លឺថ្លា មានសុខភាពល្អពីខាងក្នុងមក។ អ្នកគួរអនុវត្ត របបអាហារតាមបែបវិទ្យាសាស្ត្រ។ ដូច្នេះ​តើ​អ្នក​គួរ​ញ៉ាំ​អ្វីដើម្បី ស្បែក​មានសុខភាពល្អ​? Mijunka និងបង្ហាញនៅក្នុងអត្ថបទ ខាងក្រោម!

ញ៉ាំអ្វីដើម្បីស្បែកមានសុខភាពល្អ?ទទួលទានអាហាមានជាតិខ្លាញ់គួរគាប់

ដើម្បី​​ស្បែក​ស្អាត និង​មាន​សុខភាព​ល្អ​ពី​ខាងក្នុង អ្នក​ត្រូវ​តម​អាហារមាន ជាតិ​ខ្លាញ់​។ ប៉ុន្ថែ សម្រាប់ជាតិខ្លាញ់គួរគាប់ដូចជា omega-3 អ្នកគួរតែ ញ៉ាំបន្ថែមទៀត។ជាតិខ្លាញ់គួរគាប់ដែលមានសុខភាពល្អមានសារៈសំខាន់ ជាពិសេសសម្រាប់ស្បែក វាការពារភាពជ្រីវជ្រួញ និងប្រឆាំងនឹងភាព ចាស់។ អាស៊ីតខ្លាញ់ omega-3 ក៏មានប្រសិទ្ធភាព ដើម្បីការពារការបំបែក  collagen កាត់បន្ថយការរលាកផងដែរ។

 

ផ្លែបឺរមានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់ស្បែក
ផ្លែបឺរមានសារធាតុចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់ស្បែក

អាស៊ីតខ្លាញ់ Omega-3 ត្រូវបានរកឃើញនៅក្នុង៖ ផ្លែ Walnut ផ្លែអាល់ម៉ុន ផ្លែបឺរ ត្រីសាម៉ុ ។ល។ ញ៉ាំអ្វីដើម្បីស្បែកមានសុខភាពល្អ? ផ្លែបឺរមានសារធាតុ ចិញ្ចឹមជាច្រើនដែលមានប្រយោជន៍សម្រាប់ស្បែក។ រួមមានវីតាមីន E ដើម្បីជួយ ជំរុញការផលិតកូឡាជែន រក្សាសំណើមស្បែក។ សារធាតុ sterolin  ធ្វើឱ្យ ស្បែកទន់ និងមានសំណើម។ល។ និងអត្ថប្រយោជន៍ ដ៏អស្ចារ្យជាច្រើនទៀត។

ដូចដែលអ្នក​បាន​ដឹង​ដែរ​ថាបើនិយាយអំពី​​ស្បែក​ស្អាតទាមទារ​រចនាសម្ព័ន្ធ collagen​ ​ត្រូវតែ​មាន​សុខភាព​ល្អ។ សរសៃ collagen នឹង​ជួយ​ដល់​រចនាសម្ព័ន្ធ​ស្បែក ធ្វើឱ្យ​ស្បែក​តឹងណែន និង​រលោង។ ដូច្នេះ​ការ​ញ៉ាំ​អាហារ​ដែល​មានផ្ទុកសារធាតុ collagen ​​ច្រើន​នឹង​មាន​ប្រយោជន៍​សម្រាប់​ស្បែក។ ក្រុម​អាហារ​សម្បូរ​វីតាមីន C និង​វីតាមីន A ដូចជា៖ ផ្លែ blueberry (​ប៊្លូ​បឺ​រី) ផ្លែ​ក្រូច ផ្លែ​ blackberry (រ៉ា​បឺ​រី) ផ្លែ​ berry (បឺ​រី) ខាត់ណា…​ជាដើម។ ត្រូវបានបញ្ជាក់​ថា​មានសមត្ថភាពបង្កើន​ការ​ផលិត​ collagen ​ក្នុង​ខ្លួន។

ញ៉ាំអ្វីដើម្បីស្បែកមានសុខភាព? អាហារសម្បូរសារធាតុប្រឆាំង អុកស៊ីតកម្ម

ស្បែក​ដែល​មាន​សុខភាព​ល្អ និង​ស្រស់ស្អាត​គឺជា​លទ្ធផល​នៃ​របប​អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ប្រភេទបន្លែដូចជា៖ ផ្លែ Raspberry ផ្លែ mulberry ផ្លែ blueberry (​ប៊្លូ​បឺ​រី) ផ្លែទទឺមជាដើម​។ មានសមត្ថភាពប្រឆាំង អុកស៊ីតកម្មខ្លាំងក្លា ជួយអោយស្បែកទន់រលោង និងមានសុខភាពល្អពី ខាងក្នុង។ ពួកវាក៏ជួយ បំពេញជាតិទឹកក្នុងរាងកាយ ជួយកោសិកាស្បែក រក្សាជាតិទឹកគ្រប់គ្រាន់។ លើសពីនេះ សារធាតុ Lycopene នៅក្នុងផ្លែឈើ សម្បូរសារធាតុប្រឆាំង អុកស៊ីតកម្មបានបង្ហាញថាមានសមត្ថភាពការពារ និងគាំទ្រការព្យាបាល ជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។

 

អាហារសម្បូរសារធាតុប្រឆាំង អុកស៊ីតកម្ម
អាហារសម្បូរសារធាតុប្រឆាំង អុកស៊ីតកម្ម

ប្រសិនបើអ្នកញ៉ាំប៉េងប៉ោះជាទៀងទាត់ អ្នកនឹងកាត់បន្ថយស្នាមជ្រួញ នៅលើស្បែក។ ម្យ៉ាងទៀត ប៉េងប៉ោះ​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុប្រឆាំង​អុកស៊ីតកម្ម Lycopene ដែល​មាន​ភាព​ធន់​នឹង​ការ​រលាក​កម្ដៅ​ថ្ងៃ។ ញ៉ាំអ្វីដើម្បីស្បែកមានសុខភាពល្អ? ញ៉ាំប៉េងប៉ោះជាញឹកញាប់ណា!

មើលបន្ថែម៖ ព្យាបាលជាំអរម៉ូន (ជាំជ្រៅ) ពិបាកទេ?

ញ៉ាំអ្វីដើម្បីស្បែកមានសុខភាពល្អ? ផ្លែឈើ និង បន្លែផ្តល់ជាតិ សរសៃសម្រាប់រាងកាយ

ញ៉ាំអ្វីដើម្បីស្បែកមានសុខភាពល្អ? របបអាហារដែលសម្បូរទៅដោយ ផ្លែឈើ និងបន្លែជួយឱ្យស្បែកមានសុខភាពល្អបែបធម្មជាតិ។ នោះក៏ព្រោះ តែបន្លែសម្បូរជាតិសរសៃ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបន្សាប ជាតិពុល និងបន្សុទ្ធរាងកាយ។ ជាតិសរសៃចូលរួមក្នុងការលុបបំបាត់ ជាតិខ្លាញ់ មានប្រយោជន៍សម្រាប់ការរំលាយអាហារ និងកាត់បន្ថយ រ៉ាឌីកាល់សេរី។ កត្តា​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឱ្យ​ស្បែក​អាក្រក់ ខ្មៅ​ស្រអាប់ និងគ្រីម​គ្រើម។ ជាតិសរសៃ និងមីក្រូរ៉ែនៅក្នុងបន្លែ និងផ្លែឈើនឹងកាត់ បន្ថយបានស្ថានភាពនេះ។

 

ផ្លែឈើ និង បន្លែផ្តល់ជាតិ សរសៃសម្រាប់រាងកាយ
ផ្លែឈើ និង បន្លែផ្តល់ជាតិ សរសៃសម្រាប់រាងកាយ

 

នាយកដ្ធានគ្រប់គ្រងអាហារ និងឱសថអាមេរិក (FDA) បានផ្តល់អនុសាសន៍ថា មនុស្សពេញវ័យគួរទទួលទានជាតិសរសៃ 25-30g ក្នុងមួយថ្ងៃ។ ហើយ​វិធី​ល្អ​បំផុត​គឺ​ញ៉ាំ​បន្លែ​ធម្មជាតិ​ជំនួស​ឲ្យ​អាហារ​​មុខងារ។

យោងតាមការសិក្សាវិទ្យាសាស្ត្របានបង្ហាញថា ជាតិសរសៃត្រូវបាន រកឃើញមានច្រើននៅក្នុង អាវ័ន, គ្រាប់ធញ្ញជាតិ, ផ្លែឈើ, បន្លែ, សណ្តែកបៃតង។ល។

ផឹកទឹកឱ្យបានច្រើន ដើម្បីឱ្យស្បែកមានសុខភាពល្អ

ទន្ទឹមនិងបញ្ហា​គួរ​ញ៉ាំ​អ្វី​ដើម្បី​​ស្បែក​មានសុខភាពល្អ​? អ្នក​ក៏​គួរ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ជា​រៀង​រាល់​ថ្ងៃ។ រាងកាយរបស់មនុស្សមានដល់ 70% ជាតិទឹក ការផ្តល់ទឹកគ្រប់គ្រាន់មិនត្រឹមតែជួយឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ។ រាងកាយ​ដែល​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​ពិត​ជា​​ជួយ​ឱ្យ​ស្បែក​កាន់​តែ​ស្រស់​ស្អាត។ ប៉ុន្តែ មិនមានន័យថា អ្នកខំព្យាយាមផឹកទឹករហូតដល់អស់ កម្លាំងនោះទេ។ គោលដៅរបស់យើងគឺមិនឱ្យរាងកាយខ្សោះជាតិទឹក។ រោគសញ្ញានៃការខ្វះជាតិទឹករួមមាន បបូរមាត់ស្ងួត ប្រេះ មានអារម្មណ៍ស្រេកទឹក និងភ្នាសរំអិលស្ងួត។

ផឹកទឹកឱ្យបានច្រើន ដើម្បីឱ្យស្បែកមានសុខភាពល្អ
ផឹកទឹកឱ្យបានច្រើន ដើម្បីឱ្យស្បែកមានសុខភាពល្អ

 

បរិមាណទឹកដែលត្រូវការបញ្ចូលទៅក្នុងខ្លួនអាស្រ័យលើទីតាំងរាងកាយមនុស្សម្នាក់ៗ ស្ថានភាពរាងកាយ ភេទ និងអាយុ។ តាមការផ្ដល់ អនុសាសន៍ ជាទូទៅមនុស្សពេញវ័យគួរផឹកទឹក 2-3 លីត្រក្នុងមួយថ្ងៃ។ ស្មើនឹងទឹក ៨-១០ ពែង។ បុរសគួរតែផឹកទឹកច្រើនជាងស្ត្រី។ ដោយ​សារ​តែបុរសធ្វើសកម្មភាពខ្លួនប្រាណច្រើនជាង​ ពួក​គេ​ងាយ​បែក​ញើស​ង និង​ងាយ​ខ្សោះ​ជាតិ​ទឹក។

សម្រាប់​មនុស្ស​មួយ​ចំនួន វា​ពិត​ជា​ពិបាក​ក្នុង​ការ​ខិត​ខំ​ផឹក​ទឹកសុទ្ធ។ ដូច្នេះ  អ្នក​អាច​​ត្រិះរិះក្រេបយកជាតិរាវមួយចំនួន ​ (គ្មាន​ជាតិ​ caffeine ​) ក្នុង​អាហារ​របស់​អ្នក​។ ឧទាហរណ៍មានដូចជា៖ ស៊ុប ទឹកសុទ្ធមួយកែវ។ ក្នុងចំណោមភេសជ្ជៈដែលត្រូវបានណែនាំសម្រាប់ ស្បែកស្រស់ស្អាតគឺតែបៃតងគ្មានជាតិស្ករ។ តែបៃតងផ្ទុកសារធាតុ EGCGប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយឱ្យស្បែកស្រស់ស្អាត ការពារស្បែក ក្រោមឥទ្ធិពលនៃកាំរស្មីយូវី។

ជៀសឱ្យឆ្ងាយពីជាតិស្ករគីមី និងសារធាតុគីមី

ការទទួលទានអាហារផ្អែម ឬអាហារដែលមានជាតិស្ករច្រើនពេកនិងធ្វើឱ្យស្បែករបស់អ្នកមានភាពចាស់យ៉ាងឆាប់រហ័ស។ បើមិនចង់បាត់បង់ សម្រស់ ស្បែកក្មេងជាងវ័យ និងរាងកាយ។ ជៀសអោយឆ្ងាយពីអាហារ ដែលមានជាតិផ្អែមចេញពីជីវិតរបស់អ្នក។ អាហារដែលមានជាតិស្ករគីមី និង carbohydrate ចម្រាញ់ដូចជា នំ ស្ករគ្រាប់ សូដា ភេសជ្ជៈកាបូណាត នំបុ័ងពណ៌ស… អាហាទាំងនោះនឹងធ្វើឱ្យអ្នកឆ្ងាញ់បានមួយភ្លេត ប៉ុន្តែ នឹងធ្វើឱ្យស្បែករបស់អ្នកពោរពេញដោយភាពជ្រីវជ្រួញ និងចាស់មុន អាយុ។ អាហារទាំងនេះក៏ធ្វើឱ្យស្បែកបាត់បង់ភាពយឿតនៃស្បែក  ងាយនឹងរលាក ខូចរចនាសម្ព័ន្ធ collagen ។

ដំណឹង​ល្អ​សម្រាប់​អ្នក​ចូលចិត្តអាហា​ផ្អែម គឺ​អ្នក​អាច​ញ៉ាំ​ទឹកឃ្មុំ​បាន ។ ទឹកឃ្មុំផ្អែម​ឆ្ងាញ់​ បំពេញបានតម្រូវការ​អ្នក​ចូលចិត្ត​អាហារផ្អែម។ ទឹកឃ្មុំពិតជាអត្ថប្រយោជន៍ល្អសម្រាប់ស្បែក ដែលជាសារធាតុប្រឆាំង ការរលាកធម្មជាតិដ៏អស្ចារ្យ សម្រាប់ប្រភេទនំ​ផ្អែមដែលឆ្ងាញ់អស្ចារ្យ  អ្នកអាចជ្រើសរើសនំដែល ធ្វើពីម្សៅគ្រាប់ធញ្ញជាតិធម្មជាតិជំនួសឱ្យ ម្សៅកែច្នៃមានស្រាប់។ ហើយ​យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​ធ្វើ​នៅផ្ទះ​ដែល​មាន​ទាំង​សុខភាពល្អ និង​សម្រស់​សម្រាប់​ស្បែក​។

 

តើ​អ្នក​គួរ​ញ៉ាំ​អ្វី​ដើម្បី​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ? ត្រូវប្រាកដថាអ្នកញាំអាហា មានសារធាតុខ្លាញ់ដែលគួរគាប់ ផឹកទឹកឱ្យបានច្រើន និងញ៉ាំផ្លែឈើ និងបន្លែពណ៍បៃតង។ ហាមទទួលទានអាហារផ្អែមមានជាតិខ្លាញ់មិន គួរគាប់ជាដើម ទន្ទឹមនឹងនោះ ហាត់ប្រាណឱ្យបានទៀងទាត់ និងគេង ឱ្យបានគ្រប់គ្រាន់ ដើម្បីថែរក្សាស្បែកឱ្យមានសុខភាពល្អ និងស្រស់ស្អាត ពីខាងក្នុង!