គ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំជាវិធានការដ៏មានប្រសិទ្ធភាពសម្រាប់ទាំងការធ្វើឱ្យស្បែកស និងព្យាបាលបញ្ហាស្នាមជាំសម្រាប់ស្ត្រី។ ក្នុងអត្ថបទនេះយើងខ្ញុំនឹងពិនិត្យឡើងវិញ នូវគ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំដែលល្អបំផុតនាពេលបច្ចុប្បន្ន។ សូមអញ្ជើញអ្នកអានតាមដានជាមួយយើងខ្ញុំ!
ហេតុអ្វីបានជាត្រូវទិញគ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំ?
ស្នាមជាំគឺជាបញ្ហាឈឺចាប់ដែលពិបាកនិយាយសម្រាប់មនុស្សជាច្រើន ជាពិសេសស្ត្រី។ នៅពេលចូលដល់អាយុ 30 ឆ្នាំ មុខរបស់មិត្តនារីៗនឹង លេចឡើងនូវចំណុចខ្មៅស្រអាប់ “មិនចង់ជួបប្រទះក៍វានៅតែលេចឡើង” ។ នឹកស្មានមិនដល់ ហេតុអ្វីបានជាចំណុចខ្មៅទាំងនោះអាចលេចចេញ?
តើអ្នកបានចំណាយវ័យជាយុវភាពរបស់អ្នកជាមួយអ្វី? វាអាចជាមួយថ្ងៃ 8 ម៉ោងនៅការិយាល័យ វាក៏អាចជាការធ្វើដំណើរដ៏វែងឆ្ងាយ។ រយៈពេល ៨ម៉ោងធ្វើការក្នុងការិយាល័យនៅតែកើតស្នាមជាំ? នឹកស្មានមិនដល់ដែល ឧបករណ៍អេឡិចត្រូនិចបានបញ្ចេញកាំរស្មីពន្លឺដែលប៉ះពាល់ដល់ស្បែកមុខដោយផ្ទាល់ ដច្នេះអាចធ្វើឱ្យស្បែករបស់អ្នកកើតស្នាមជាំ។ ចំពោះការ ធ្វើដំណើររយៈពេលយូរ ប្រសិនបើអ្នកមិនប្រើឡេការពារកម្តៅថ្ងៃទេ កាំរស្មី UV នឹងបំផ្លាញស្បែករបស់អ្នក។ កម្រិតកាន់តែខ្លាំងឡើងៗនៅពេលឈានចូលដល់អាយុ៣០ឆ្នាំ ស្នាមជាំលើស្បែកមុខនឹងលេចចេញជាបន្តបន្ទាប់។ ប្រសិនបើមិនបានព្យាបាលទេ ស្នាមជាំប្រាកដជាធ្វើឱ្យអ្នកបាត់បង់ទំនុកចិត្តនៅពេលមានទំនាក់ទំនងជាមួយអ្នកដទៃ។
ហាងលក់គ្រឿងសម្អាងច្រើនតែលក់ឈុតផលិតផលគ្រីមជំនួយស្បែកសនិងព្យាបាលស្នាមជាំ ដើម្បីជួយអោយស្បែកសស្អាត ព្រមទាំងព្យាបាល បញ្ហាស្នាមអុចខ្មៅនៅលើផ្ទៃមុខ។

មើលបន្ថែម៖ គ្រីមជំនួយសស្បែកបំបាត់មុនណាល្អបំផុតនៅលើទីផ្សារ
តើគួរជឿជាក់លើគ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំទេ?
ទីផ្សារគ្រឿងសម្អាងមានច្រើនប្រភេទគ្រីមជំនួយស្បែកស និងព្យាបាល ស្នាមជាំ ស្នាមអាចម៍រុយ។ ប៉ុន្តែមិនមែនផលិតផលទាំងអស់សុទ្ធតែមាន គុណភាព និងល្អសម្រាប់សុខភាពផ្ទៃមុខរបស់អ្នកនោះទេ។ ក្បួនមួយចំនួន នៅពេលទិញគ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំមានដូចខាង ក្រោម៖
- គួរជ្រើសរើសហាងដែលមានកិត្យានុភាពក្នុងឧស្សាហកម្មគ្រឿងសំអាង។ ដោយសារមានតែហាងកិត្យានុភាពប៉ុណ្ណោះទេ ទើបអ្នកអាចធានាបានស្បែករបស់អ្នកនឹងមិនត្រូវខូចខាតបន្ទាប់ពីប្រើប្រាស់រួច។ម៉្យាងវិញទៀត ហាងលក់គ្រឿងសំអាងកិត្យានុភាព តែងតែមានវិញ្ញាបនបត្របញ្ជាក់ប្រភពដើមរបស់ផលិតផល ផលិតផលមានប្រភពដើមច្បាស់លាស់នឹងជួយអោយស្បែកអ្នកមានសុខភាពល្អ និងស្រស់ស្អាតដូចដែលអ្នកចង់បាន។
- អាចប្រើគ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំក្នុងពេលតែមួយ បាន ព្រោះជាធម្មតាហាងលក់គ្រឿងសំអាង នឹងលក់ 2 ដប៖ 1 ដបព្យាបាលស្បែកជាំ 1 ដប ជួយអោយស្បែកស។ នៅពេលយប់ ក្រោយពេលលាងសម្អាតមុខ លុបគ្រឿងសម្អាងចេញ អ្នកនឹងលាប គ្រីមបំបាត់ស្នាមជាំ។ រង់ចាំប្រហែល 3 នាទីបន្ទាប់មកលាបគ្រីមជួយ ឱ្យស្បែកស។ ប្រាកដជាបន្ទាប់ពីការតស៊ូធ្វើជារៀងរាល់ថ្ងៃ ក្រោយមួយរយៈពេលអ្នកនឹងទទួលបានស្បែកសស្អាត ភ្លឺថ្លា។ ស្នាមខ្មៅស្រអាប់ និងស្នាមជាំក៏បាត់ពីនោះដែរ។
- អ្នកគួរជ្រើសរើសផលិតផលដែលមានម៉ាកយីហោ ដើម្បីជៀសវាង ការទិញផលិតផលដែលមានសារធាតុមិនល្អធ្វើប៉ះពាល់ដល់ សុខភាពស្បែករបស់អ្នក។
ប្រភេទគ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំដែលល្អបំផុត នាពេលបច្ចុប្បន្ន
គ្រីមលាបសស្បែក Peach
នេះគឺជាគ្រីមលាបសស្បែកមួយដ៏ល្អបំផុតបច្ចុប្បន្ន។គ្រីមលាបសស្បែក Peach ជាផលិតផលដែលជួយបង្កើន tone ពណ៍ស្បែក បង្កើនសំណើម ស្បែក ជួយអោយស្បែកសស្អាត និងរលោងដូចក្រមុំ។ នេះជាផលិតផល របស់ម៉ាកកូរ៉េ Coringco ដែលបានចំរាញ់ចេញពីធម្មជាតិ 100% នឹងនាំមកជូនអ្នកនូវការពិសោធន៍ដ៏អស្ចារ្យ។
គឺជាឧសថដ៍ល្អអស្ចារ្យនៃធម្មជាតិល្អជាមួយស្លឹកប្រទាលកន្ទុយក្រពើ, ផ្កាសាគូរ៉ា, ឫស licorice ។ ដូច្នេះ ស្បែករបស់អ្នកនឹងប្រែជាទន់រលោង បានស្ដារឡើងវិញយ៉ាងឆាប់រហ័ស ប្រឆាំងនឹងការរលាកស្បែក សមស្របសម្រាប់ស្បែកងាយប្រតិកម្ម។

គ្រីមលាបសស្បែក Estee Lauder
គ្រីមលាបសស្បែក Estee Lauder មិនដែលធ្វើអោយមនុស្សស្រីខកបំណងឡើយ ដោយសារតែផលិតផលនេះជួយអោយស្បែករបស់អ្នករលោង និងក្មេងជាងវ័យ។ ស្នាមជ្រីវជ្រួញដែលធ្វើអោយអ្នកឈឺក្បាលតាំងពីមុននឹងត្រូវបំបាត់ ស្នាមជាំ ស្នាមអុចខ្មៅ ចំណុចខ្មៅក៏ត្រូវបំបាត់ ស្បែកនឹងស្រស់ស្អាត ភ្លឺថ្លា និងសដូចវ័យខ្ទង់ម្ភៃទៀតផង។

គ្រីមលាបសស្បែក Yanhee
គ្រីមលាបសស្បែក Yanhee ល្អទេ? នេះប្រាកដជាសំណួររបស់អ្នកប្រើប្រាស់ ជាច្រើន។ គ្រីមជំនួយស្បែកស និងព្យាបាលស្នាមជាំ Yanhee គឺជាម៉ាក ល្បីឈ្មោះមកពីប្រទេសថៃ។ ផលិតផលជួយឱ្យស្បែកស ព្យាបាលស្នាម អុចខ្មៅ អាចម៍រុយ កាត់បន្ថយស្នាមជាំស្បែកបន្ទាប់ពីកើតមុន និងធ្វើឱ្យ កោសិកាស្បែកមានភាពប្រសើរឡើង នាំមកនូវភាពយឺតដល់ស្បែក។
នេះគឺជាផលិតផលបានស្រាវជ្រាវដោយ ហាងកែសម្ផស្ស Yanhee ដែលជាអង្គភាពដែលមានបទពិសោធន៍ច្រើនក្នុងការផ្តល់នូវផលិតផលថែរក្សាសម្រស់ និងជួយអោយស្បែកសដល់អ្នកប្រើប្រាស់។

ដោយសារតែមានគ្រឿងផ្សំសំខាន់ៗពីធម្មជាតិដូចជា៖ វីតាមីន B3 ធាតុស័ង្កសី វីតាមីន C សារធាតុ arbutin កូឡាជែនធម្មជាតិ watercress ស៊ុត Sturgeon។ ដូច្នេះផលិតផលត្រូវបានចាត់ទុកថាមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់។ មកដល់ពេលនេះ ផលិតផលត្រូវបាន អ្នកប្រើប្រាស់អាស៊ី និងអឺរ៉ុបជ្រើសរើសជាច្រើន!
គ្រីមជំនូយស្បែកសស្អាត Mijunka Whitening Cream
គឺជាការរួមផ្សំដ៏ល្អឥតខ្ចោះនៃសារធាតុផ្សំជំនាញ និងសារធាតុសំខាន់
ពីធម្មជាតិ ជាពិសេសនាំមកនូវប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការធ្វើឱ្យស្បែកភ្លឺថ្លា ថែមទាំងជួយអោយស្បែកស្មើរពណ៏ និងបំបាត់ស្នាមអុចខ្មៅ៖
- អាស៊ីត Tranexamic, សារាយបៃតង Scenedesmus Rubescens, និង ប្រទាលកន្ទុយក្រពើជួយឱ្យស្បែកស ស្មើរពណ៍
- GK2 Dipotassium Glycyrrhizate សារាយសមុទ្រ ផ្កា atiso ជួយប្រឆាំងនឹងការរលាក ការពារការកើតមុន។
- Trocopheryl Acetate, Hydrolyzed Collagen, Tapioca Root ជួយប្រឆាំងភាពចាស់នៃស្បែក
- Sodium Hyaluronate, Hyaluronic Acid, Shea Butter ជួយផ្តល់សំណើមដល់ស្បែកពីខាងក្នុង

ផលិតផលនេះមានរូបមន្ត 5 គ្មាន៖ គ្មានសារធាតុ Paraben គ្មានជាតិអាល់កល់ (Arcol) គ្មានជាតិ រ៉ែ (Mineral Oil)គ្មានសារធាតុពណ៌ (Synthetic Colour) គ្មានគ្លិន (Fragrance) មានសុវត្ថិភាពសម្រាប់ស្បែក ដែលងាយប្រតិកម្មបំផុត។ សាច់គ្រីមទន់រលោង ងាយជ្រាបចូល មិនបង្កភាពរងឿមស្អិតលើស្បែក។ប្រសិទ្ធភាពលឿនជាងប្រភេទគ្រីម ធ្វើអោយស្បែកសផ្សេងទៀតនៅលើទីផ្សារ ដោយសាររចនាសម្ព័ន្ធ collagen hydrolyzed ស្រស់ដែលងាយស្រួលជ្រាបចូល និងបង្កើនប្រសិទ្ធភាព អតិបរមាជ្រៅដល់ស្រទាប់ dermis។