ស្បែកក្មេងជាងវ័យជាមួយនឹង៦ប្រភេទឡេជំនួយសស្បែកប្រឆាំងភាពចាស់ដែលមានសុវត្ថិភាពបំផុត

ឡេជំនួយសស្បែកប្រឆាំងភាពចាស់ គឺជាប្រភេទ “វេទមន្ត” ជួយអ្នកឱ្យមានភាពក្មេងជាងវ័យ។ នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមណែនាំអ្នកទាំងអស់គ្នា ៦ ប្រភេទឡេសស្បែកនិងប្រឆាំងនឹងភាពចាស់ ដែលគេនិយមប្រើច្រើន។

តើ​​គួរ​ទុក​ចិត្ត​បណ្តាឡេជំនួយសស្បែក​និង​ប្រឆាំង​ភាព​ចាស់​ដែរ​ឬ​ទេ?

តើអ្នកជឿលើ “ឱសថទេព” អាចជួយឱ្យស្បែករបស់អ្នកស្រស់ស្អាត និងភ្លឺថ្លាដូចអាយុ20ដែរឬទេ? ការពិតផលិតផលច្រើនសព្វថ្ងៃនេះអាចធ្វើបាន។ ពេលអ្នកឈានដល់អាយុ 30 ឆ្នាំ ស្បែក​របស់​អ្នក​នឹងកើតនូវបញ្ហាដូចជា ស្នាម​ជាំ អាចម៍រុយ ស្នាមអុច​ខ្មៅ។ ជាយូរៗទៅ នឹងធ្វើឱ្យស្ត្រីបាត់បង់ការជឿជាក់លើខ្លួនឯងពេលទំនាក់ទំនង។ ទូទាំងពិភពលោកសព្វថ្ងៃនេះ មានប្រទេសជាច្រើននិយមប្រើច្រើន នេះ​ជា​ប្រភេទផលិតផល​ដ៏​ពូកែ​បំផុត ជួយ​ពន្យារ​ភាពក្មេងសម្រាប់​ស្ត្រី។

ភាគច្រើន ឡេសស្បែកប្រឆាំងនឹងភាពចាស់ដ៏ល្អបំផុតនឹងមានគ្រឿងផ្សំសំខាន់ៗដូចជា  axit hyaluronic, vitamin ACE, បណ្តាសារធាតុរ៉ែដែលមាននៅក្នុងធម្មជាតិ ចំរាញ់ចេញពី aloe និងផ្លៃប៊ឺ ក្រមួនឃ្មុំ Royal Jelly សុកចៀម  collagen ។ល។ ទាំងនេះគឺជាគ្រឿងផ្សំដែលជួយជំរុញការផលិត collagen ផ្តល់សំណើមជូនស្បែក ជម្រុះកោសិកាចាស់ និងកែលម្អស្បែករបស់អ្នកប្រសើរឡើងវិញ។

នៅលើទីផ្សារមានហាងលក់ប្រភេទឡេប្រឆាំងភាពចាស់ជាច្រើន ជាអ្នកប្រើប្រាស់ដ៏ឆ្លាតវៃ អ្នកគួរតែជ្រើសរើសផលិតផលដែលមានប្រភពច្បាស់លាស់ ជៀសវាងនឹងសារធាតុដែលបង្កគ្រោះថ្នាក់ដល់ស្បែក ការពារស្បែក ទាញយកភាពស្រស់ស្អាតដូចមុន។

Top 6 ប្រភេទឡេជំនួយសស្បែកប្រឆាំងភាពចាស់ដែលមាន មានសុវត្ថិភាពខ្ពស់

ឡេជំនួយសស្បែកប្រឆាំងភាពចាស់ Shiseido Bio Performance

ឡេចិញ្ចឹមសស្បែកប្រឆាំងភាពចាស់ Shiseido Bio Performance ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឡេសស្បែកប្រឆាំង​ភាព​ចាស់​កម្រិត​ខ្ពស់​ ផលិតផលត្រូវបានផលិតដោយដំណើរការទំនើប ដកចេញនូវសារធាតុកង្វក់ និងរក្សាភាពបរិសុទ្ធនៃគ្រឿងផ្សំ។ ដូច្នេះហើយ ប្រភេទឡេទាំងនេះ បានជួយចិញ្ចឹមស្បែកបានរលោង ភ្លឺថ្លាបំផុត។
រារាំងការបំបែកនៃចំណងស្បែក ធ្វើអោយប្រសើរឡើងវិញ រារាំងបញ្ហាស្នាមជាំ អាចម៍រុយ ស្បែកមិនស្មើពណ៍។

Shiseido Bio Performance
Shiseido Bio Performance

បើប្រៀបធៀបទៅនឹងផលិតផលផ្សេងៗ នេះគឺជាផលិតផលដែលអាចទុកចិត្តបាន។ ផលិតផលចេញពីម៉ាកគ្រឿងសំអាងដ៏ល្បីល្បាញ Shiseido, ជា​ម៉ាកកំពូលក្នុងការគិតរបស់នារីទាំងឡាយ។

ឡេជំនួយសស្បែក Dakami

ឡេសស្បែក Dakami ជាផលិតផលដែលផលិតដោយបច្ចេកវិទ្យាកូរ៉េ បំពេញតាមស្តង់ដារ Organic របស់សហរដ្ឋអាមេរិក។ ប្រភេទឡេប្រឆាំងភាពចាស់នៃស្បែកល្អបំផុតសម្រាប់ស្ត្រីដែលមានអាយុចាប់ពី 28 ឆ្នាំឡើងទៅ។ បន្ទាប់ពីប្រើផលិតផលរួច អ្នកនឹងមានអារម្មណ៍ថាស្បែករបស់អ្នកកាន់តែប្រសើរ បំបាត់ស្នាមជ្រួញ បង្រួមរន្ធញើស ស្បែករលោង និងភ្លឺចែងចាំង។
     

ឡេជំនួយសស្បែក Dakami
ឡេជំនួយសស្បែក Dakami

ឡេជំនួយសស្បែក Sur Medic

ឡេសស្បែកSur Medic ជាផលិតផលដែលជួយផ្តល់សំណើមដល់ស្បែក បង្កើនភាពបន្តឹងនៃស្បែក និងធ្វើឱ្យស្បែកទន់រលោង។ មិនត្រឹមតែប៉ុណ្ណោះទេ ផលិតផលក៏ជួយការពារជៀសវាងពីកាំរស្មីអ៊ុលត្រាវីយូឡេពីព្រះអាទិត្យដោយផ្ទាល់ និងផលប៉ះពាល់នៃបរិស្ថានលើស្បែករបស់អ្នក ប្រឆាំងនឹងភាពចាស់ និងបំបាត់ស្នាមជ្រួញនៅលើមុខរបស់អ្នក។

ឡេសស្បែកSur Medic មាន Glutathione ជាគ្រឿងផ្សំសំខាន់ នេះជាផលិតផលដែលជួយឱ្យស្បែកមានសុខភាពល្អ ដោះស្រាយបានបញ្ហាដែលទាក់ទងនឹងមុន ឬភាពមិនប្រក្រតីនៃសារធាតុពណ៌ស្បែក។

ឡេជំនួយសស្បែក Sur Medic
ឡេជំនួយសស្បែក Sur Medic

ឡេសស្បែកCos Nine

ឡេសស្បែកCos Nine ជា​ផលិតផល​មកពីប្រទេសកូរ៉េ ផលិតផលកំពុងពេញនិយមនៅលើទីផ្សារ ព្រោះទទួលបានវិញ្ញានបត្រសុវត្ថិភាពចំនួន 4ដូចជា CGMP, ISO, Halal Certification, Authorized Quasi Drug.

គ្រឿងផ្សំរបស់ឡេសស្បែកCos Nine មានសមាសធាតុជាច្រើនដូចជា Niacinamide – ជាប្រភេទវីតាមីន B ជួយកែលម្អពណ៌ស្បែក  Titanium Dioxide ការពារបានកំដៅថ្ងៃ និង Saussurea involucrata – ប្រភេទផ្កាដ៏កម្រនៅលើភ្នំកូរ៉េ ធ្វើអោយស្បែកមានសុខភាពល្អនិង Alpha Essence ជួយកម្ចាត់ស្នាមជាំ អុចខ្មៅ ស្នាមអាចម៍រុយ។

មើកបន្ថែម៖  ប្រភេទគ្រីមជំនួយស្បែកសនិងព្យាបាលជាំដែលល្អបំផុតបច្ចុប្បន្ននេះ?

ឡេជំនួយសស្បែក OHUI

ឡេសស្បែកOHUI ជាផលិតផលអស្ចារ្យមកពីប្រទេសកូរ៉េ នេះ​ជា​ឡេចិញ្ចឹម​លាប​សស្បែក​សម្រាប់អាយុ50 ត្រូវបានស្ត្រីជាច្រើនទុកចិត្តប្រើ ផលិតផលនេះមាន២ធាតុផ្សំសំខាន់គឺ Snow vitamin ជួយបំបាត់ស្នាមអុចខ្មៅបានយ៉ាងឆាប់រហ័ស និងផ្កា daffodilsធ្វើឱ្យស្បែករបស់អ្នកសនិងភ្លឺថ្លាក្រោយពេលបានប្រើ2-3ដង។ ឡេសស្បែកOHUI ជួយឱ្យស្បែកជៀសផុតពីផលប៉ះពាល់នៃបរិស្ថាន រលាកស្បែក នាំមកនូវភាពស្រស់ស្អាត ភ្លឺរលោង។

ឡេជំនួយសស្បែកOHUI
ឡេជំនួយសស្បែកOHUI

ស្វពថ្ងៃនេះ នៅលើទីផ្សារ វាគឺជាប្រភេទឡេចិញ្ចឹមស្បែកសប្រឆាំងនឹងភាពចាស់ដ៏ល្អបំផុត។

គ្រីមជំនូយស្បែកសស្អាត Mijunka Whitening Cream

គឺជាការរួមផ្សំដ៏ល្អឥតខ្ចោះនៃសារធាតុផ្សំជំនាញ និងសារធាតុសំខាន់

ពីធម្មជាតិ ជាពិសេសនាំមកនូវប្រសិទ្ធភាពដ៏អស្ចារ្យក្នុងការធ្វើឱ្យស្បែកភ្លឺថ្លា ថែមទាំងជួយអោយស្បែកស្មើរពណ៏ និងបំបាត់ស្នាមអុចខ្មៅ៖

  • អាស៊ីត Tranexamic, សារាយបៃតង Scenedesmus Rubescens, និង ប្រទាលកន្ទុយក្រពើជួយឱ្យស្បែកស ស្មើរពណ៍
  • GK2 Dipotassium Glycyrrhizate សារាយសមុទ្រ ផ្កា atiso ជួយប្រឆាំងនឹងការរលាក ការពារការកើតមុន។
  • Trocopheryl Acetate, Hydrolyzed Collagen, Tapioca Root ជួយប្រឆាំងភាពចាស់នៃស្បែក
  • Sodium Hyaluronate, Hyaluronic Acid, Shea Butter ជួយផ្តល់សំណើមដល់ស្បែកពីខាងក្នុង

ផលិតផលនេះមានរូបមន្ត 5 គ្មាន: គ្មានសារធាតុ Paraben  គ្មានជាតិ អាល់កល់ (Arcol)  គ្មានជាតិ រ៉ែ (Mineral Oil) គ្មានសារធាតុ ពណ៌សំយោគ (Synthetic Colour)  គ្មានគ្លិន (Fragrance)  មានសុវត្ថិភាពសម្រាប់ស្បែក ដែលងាយប្រតិកម្មបំផុត។ សាច់គ្រីមទន់រលោង ងាយជ្រាបចូល មិនបង្កភាពរងឿមស្អិតលើស្បែក។ប្រសិទ្ធភាពលឿនជាងប្រភេទគ្រីម ធ្វើអោយស្បែកសផ្សេងទៀតនៅលើទីផ្សារ ដោយសាររចនាសម្ព័ន្ធ collagen hydrolyzed ស្រស់ដែលងាយស្រួលជ្រាបចូល និងបង្កើនប្រសិទ្ធភាព អតិបរមាជ្រៅដល់ស្រទាប់ dermis។

 

 

ដូច្នេះហើយ យើងទើបតែលើកយកកំពូលគ្រីមលាបស្បែកប្រឆាំងភាពចាស់ដ៏មានល្អទាំង៦។ សង្ឃឹមថាអត្ថបទនេះបាននាំមកជូនអ្នកនូវព័ត៌មានមានប្រយោជន៍ជាច្រើន!

តាមដាន Fanpage និង Mijunka Blog ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការថែរក្សាស្បែកបែបវិទ្យាសាស្ត្រ និងប្រសិទ្ធភាពណាបងៗ!