ឡេផ្តល់សំណើមជំនួយសស្បែកជាផលិតផលដែលនារីជាច្រើនទន្ទឹងរង់ចាំ។ ព្រោះនារីគ្រប់រូបតែងតែប្រាថ្នាចង់បានស្បែកស ភ្លឺថ្លា ទាក់ទាញភ្នែក។ នៅក្នុងអត្ថបទនេះ យើងនឹងឆ្លើយតបបានសំណួរតើប្រភេទឡេផ្តល់សំណើមណាសមស្របនឹងប្រភេទស្បែកនីមួយៗ សូមចូលរួមតាមដានទាំងអស់គ្នា!
ឡេផ្តល់សំណើមសស្បែកពិតជាធ្វើអោយស្បែកសដែលទេ!
ក្រៅពីការបរិភោគត្រឹមត្រូវ ជ្រើសរើសប្រភេទអាហារសម្រាប់រាងកាយរបស់អ្នក ការប្រើឡេផ្តល់សំណើមជួយអោយស្បែកសក៍ជួយឱ្យមានសម្រស់ល្អឥតខ្ចោះផងដែរ។ មានឡេផ្តល់សំណើមសស្បែកជាច្រើននៅលើទីផ្សារ តើបណ្តាឡេទាំងនេះអាចជំនួយស្បែកសបានទេ?
នៅពេលដែលអ្នកប្រើឡេផ្តល់សំណើមសស្បែក ស្បែកនឹងត្រូវបានការពារជារៀងរាល់ថ្ងៃ ប្រសិនបើមានការថែទាំទៀងទាត់នឹងធ្វើឱ្យស្បែកកាន់តែប្រសើរឡើងវិញ មានភាពភ្លឺរលោង។

ឡេផ្តល់សំណើមសស្បែកសម្រាប់ស្បែកស្ងួត នឹងផ្ទុកសមាសធាតុអុកស៊ីតកម្ម នេះគឺជាសមាសធាតុដែលជួយបន្សាបឥទ្ធិពលអាក្រក់នៃបរិស្ថានលើស្បែករបស់អ្នកដូចជាភាពកខ្វក់ ឬសារធាតុផ្សេងទៀតដែលមាននៅក្នុងធម្មជាតិ។ ជៀសវាងបានបញ្ហាស្នាមជាំ អុចខ្មៅ។
ក្រៅពីនោះ ឡេផ្តល់សំណើមសស្បែកសម្រាប់ស្បែកចម្រុះខ្លាញ់ ជួយកម្ចាត់កោសិកាចាស់ បង្កើតស្បែកសខ្ចីឡើងម្តងទៀត ផ្លាស់ប្តូរសារធាតុពណ៌ melanin ធ្វើឱ្យស្បែករបស់អ្នកកាន់តែភ្លឺថ្លា។
មើលបន្ថែម៖ ស្បែកក្មេងជាងវ័យជាមួយនឹង៦ប្រភេទឡេជំនួយសស្បែកប្រឆាំងភាពចាស់ដែលមានសុវត្ថិភាពបំផុត
ចំណុចចំណាំសំខាន់ៗនៅពេលប្រើឡេផ្តល់សំណើមជំនួយសស្បែកសម្រាប់ស្ត្រី
នៅពេលប្រើឡេផ្តល់សំណើមសស្បែកសម្រាប់ស្បែកខ្លាញ់មានមុន អ្នកគួរតែយកចិត្តទុកដាក់ខ្លះៗនៅលើចំណុចដូចជា៖
- ឡេផ្តល់សំណើមសស្បែកសម្រាប់ស្បែកស្ងួត នឹងជួយស្បែកស ក៏ប៉ុន្តែមិនមែនងាយៗនឹងបានសភ្លាមនោះទេ ត្រូវរួមផ្សំជាមួយការបរិភោគអាហារត្រឹមត្រូវ បន្ថែមជាតិ fiber ផ្លែឈើ ជាពិសេសជៀសឆ្ងាយពីអាហារមានជាតិខ្លាញ់។
- បន្ទាប់ពីប្រើឡេផ្តល់សំណើមសស្បែករួចហើយ ត្រូវប្រើឡេការពារកម្តៅថ្ងៃបន្ថែមនៅពេលចេញទៅក្រៅដើម្បីការពារស្បែក។
- គួរប្រើបណ្តាឡេផ្តល់សំណើមសស្បែក ដែលមានសារធាតុចម្រាញ់ចេញពីធម្មជាតិ នឹងធ្វើឱ្យស្បែករបស់អ្នកភ្លឺ រលោង និងការពារស្បែករបស់អ្នកបានគ្រប់
វិនាទី។ - ពេលទិញឡេផ្តល់សំណើមសស្បែក ដើម្បីធានាស្បែករបស់អ្នកមិនត្រូវប្រតិកម្មនឹងឡេ អាចសាកល្បងវានៅលើតំបន់តូចមួយនៃស្បែករបស់យើង។ ប្រសិនបើធម្មតាមិនប៉ះពាល់អីទេ អាចលាបនៅកន្លែងផ្សេងបាន។

Top បណ្តាឡេផ្តល់សំណើមសស្បែកសាកសមសម្រាប់គ្រប់ប្រភេទស្បែក
ឡេផ្តល់សំណើមសស្បែក Hatomugi
ឡេផ្តល់សំណើមសស្បែក Hatomugi ជាប្រភេទឡេដែលមិនចម្លែកទៀតទេសម្រាប់អ្នកដែលមានស្បែកស្ងួត មានដល់ 81%គឺទឹក និងគ្រាប់ coix នាំមកនូវអត្ថប្រយោជន៍យ៉ាងពិសេសដល់ស្បែករបស់អ្នក។ គ្រាប់ coix មានប្រភពពី axit ខ្លាញ់សំខាន់ៗក្នុងការរស់នៅ នោះគឺ៖ axit linoleic, axit palmitic, axit stearic និងបណ្តា vitamin B1, B12, E ។ល។ ជួយអោយស្បែកទន់រលោង កំចាត់ស្នាមអុចខ្មៅ ស្នាមជាំ នឹងបំបាត់បានស្នាមដែលមានពីមុននៅលើស្បែក។
គ្រាប់ស្គួយ (coix) ជួយថែរក្សាស្បែករបស់អ្នកកាន់តែមានសុវត្ថិភាព មិនមានការប៉ះពាល់ពេលប្រើ។ បន្ទាប់ពីប្រើបានមួយរយៈ តំបន់ស្បែកដែលស្ងួតគ្រើមនឹងប្តូរទៅភ្លឺថ្លាមានសុខភាពល្អ។

ផលិតផលមានទម្រង់ជា micro gel ដូច្នេះវាងាយស្រួលប្រើ អាចផ្តល់សំណើមដល់ស្បែក ធ្វើអោយស្បែកពោរពេញទៅដោយភាពស្រស់ថ្លា។ ផលិតផលមិនត្រឹមតែសម្រាប់ស្រ្តីអាយុ30 ឆ្នាំតែប៉ុណ្ណោះទេ វាក៏ជាប្រភេទឡេផ្តល់សំណើមសស្បែកមួយដែលគេនិយមប្រើ។
Gelថែរក្សាស្បែកចំរាញ់ចេញពីឆ្អឹងខ្ចីត្រីសាម៉ុងPG Collagen Morepas Care EX Plus 120g
បើត្រូវរំលឹកដល់បណ្តាឡេផ្តល់សំណើមសស្បែក គឺមិនអាចខ្វះ ឡេ PG Collagen Morepas Care EX បានឡើយ។ នេះគឺជាផលិតផលថែរក្សាស្បែកមុខដ៏មានប្រសិទ្ធភាពដោយចម្រាញ់ចេញពីឆ្អឹងខ្ចីត្រីសាម៉ុងជប៉ុន ជាមួយនឹងសារធាតុចិញ្ចឹមស្បែក ជួយកែលម្អស្បែកដែលចុះខ្សោយ បន្តឹងស្បែក ប្រឆាំងភាពចាស់នៃស្បែក។

ក្រុមហ៊ុនផលិតបានអោយដឹងថា មានដល់ 90% Proteoglycan Collagen ចំរាញ់ចេញពីឆ្អឹងខ្ចីច្រមុះត្រីសាម៉ុងស្រស់។ ដូច្នេះហើយ ផលិតផលអាចជួយព្យាបាលជំងឺពាក់ពន្ធ័ដល់ស្បែកដូចជា កើតមុន ប្រឆាំងនឹងភាពចាស់នៃស្បែករបស់ស្ត្រី។
ជាផលិតផលដ៏អស្ចារ្យជាមួយនឹងរូបមន្តដែលរួមបញ្ចូលគ្នានូវសារធាតុព្យាបាលពិសេសនិងគ្រឿងផ្សំថែរក្សាស្បែកមកពីធម្មជាតិ ធ្វើឱ្យស្បែកសរលោង ភ្លឺថ្លា និងមានសុខភាពល្អពីខាងក្នុង។ Mijunka Whitening Cream ថែរក្សាស្បែក “N in 1“ ជំនួស្បែកសភ្លឺ ធ្វើស្មើពណ៌ស្បែក ប្រឆាំងនឹងការរលាក ព្យាបាលមុនជាំ រក្សាភាពក្មេងជាងវ័យ។ សាច់ឡេស្តើង ងាយជ្រាបចូល មិនកកមិនប្រតាកលើស្បែក។
ម៉ាកសញ្ញា Mijunka តាមស្តង់ដារ 5គ្មាន: គ្មានសារធាតុ Paraben – គ្មានសារធាតុ Arcol – គ្មានជាតិរ៉ែ – គ្មានសារធាតុពណ៌ – គ្មានសារធាតុក្លិន ធានាជាផលិតផលមានគុណភាព សុវត្ថិភាព និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់។

ឡេផ្តល់សំណើមសស្បែក ជាផលិតផលដែលត្រូវតែមានសម្រាប់ស្ត្រីគ្រប់រូប សង្ឃឹមថាតាមរយៈអត្ថបទនេះ អ្នកនឹងរកឃើញផលិតផលសាកសមសម្រាប់
អ្នក។